ជាការពិតណាស់ ជឿជាក់ប្រិយមិត្តជាច្រើន ពិតជាមិនទាន់ភ្លេងនោះទេ ពីអតីតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ សាពូន មីដាដា ទោះបីជាលោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំពិតមែន ប៉ុន្តែបទចម្រៀងរបស់លោក គ្រប់បទគឺនៅតែទទួលបានការពេញនិយមស្តាប់ដដែលពីសំណាក់មហាជន ។

ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីបានឃើញលោក ឯកឧត្តម ខៀវ កាញារីទ្ធ បានទិញផ្ទះមួយកន្លែងឲ្យអតីតភរិយា ជាមួយនិងកូនៗរបស់ខ្លួនដើម្បីរស់នៅ ស្រាប់តែធ្វើឲ្យលោក សាពូន មីដាដា នឹកឃើញដល់រឿងចាស់មួយ ដែលឯកឧត្តម ខៀវ កាញារីទ្ធ ធ្លាប់ធ្វើដាក់លោកកាលពីមុន ។

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់លោក សាពូន មីដាដា បានឲ្យដឹងបែបនេះថា ៖« ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី16ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ( មួយចានមួយដង្ហើម ហើយលានអណ្តាតឲ្យគាត់មើល ក្រែងថាលើកមិនដាច់ ) និងច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ និងបទ និយមន័យស្នេហ៍

ហើយគាត់បានសរសើរថា សំពូន ឯងច្រៀងពិរោះណាស់ អ្នកចម្រៀងឥលូវឯងច្រៀងពិរោះជាងគេ ណេះ ពូអោយឯង 2ម៉ឺន$ សំរាប់ចម្រៀងពីរបទនេះ ថ្ងៃនោះជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺន$ក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គុំជូនម្តាយឪពុកខ្ញុំ ហើយថ្ងៃនេះគាត់បានជួយ អតីតភរិយាខ្ញុំ និងកូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ » ។

សូមរំលឹកផងដែរថានៅកាលពីថ្ងៃទី នៅកាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកនាងថាលោក ឯកឧត្តម ខៀវកញ្ញារិទ្ធ និងលោកជំទាវ បានទិញផ្ទះជូននាងមួយកន្លែង ដែលមានតម្លៃ 20000$ ។
បាទប្រិយមិត្តជាទីមេត្រី ចំពោះអត្ថបទ ព័ត៍មានសូមបញ្ចប់តែប៉ុណ្ណេះ សូមរងចាំជួបគ្នានៅក្នុងវិដេអូក្រោយៗទៀត សូមអរគុណ សូមគោរពលា ៕















