ជាការពិតណាស់ ជឿជាក់ថាប្រាកដជាមានប្រិយមិត្តយើងជាច្រើនបានស្គាល់រួចមកហើយពីអ្នកនាង សេង សុឃីម ដែលជាអតីតគូស្នេហ៍របស់នាយ ចឺម ហើយពេលនេះអ្នកទាំងពីរបាន ចែកផ្លូវគ្នាដើររាងៗខ្លួនហើយ ដោយសារតែមានបញ្ហាមិនចុះសម្រុងនិងគ្នា ។

យ៉ាងណាមិញទោះបីជា ពេលនេះស្នេហារបស់ខ្លួនជាមួយនិង នាយ ចឺម បានបញ្ចប់ទៅអស់រយៈពេលជាច្រើនខែក៏ពិតមែន តែគេសង្គេតឃើញថា អ្នកនាង សេង សុឃីម ហាក់បីដូចជានៅតែមិនទាន់ធ្វើចិត្តបានចំពោះរឿងមួយនេះ និងតែងតែបង្ហោះសារ និយាយពាក់ព័ន្ធ និងអ្នកចាស់គ្រប់ពេល រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានគិតថា អ្នកទាំងពីអាចនិងត្រូវគ្នាវិញស្ងាត់ៗទៀតផង ។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅកាលពីពេលថ្មីៗនេះ អ្នកនាង សេង សុឃីម បានធ្វើការបង្ហោះវិដេអូមួយឃ្លីប ពាក់ព័ន្ធ និងករណីឃាតកម្ម ដែលទើបតែកើតឡើងនៅក្នុងខេត្តបាត់ដំបង នៅកាលពីពេលថ្មីៗនេះ ។
ជាមួយគ្នានេះដែរ អ្នកនាង សេង សុឃីម មិនត្រឹមតែបង្ហោះវិដេអូដ៏គួរឲ្យសង្វេគ មួយនេះទេ មិនត្រឹមតែប៉ុណ្ណោះអ្នកនាង ថែមទាំងបានភ្ជាប់មកជាមួយនិង សារបង្ហាញពីការឈឺចាប់ខ្លាំង ដែលខ្លួនធ្លាប់ជួប បែបនេះថា ៖
បែកហើយក៏នៅតែនឹក ចុងក្រោយមានតែប្រពន្ធ ដែរនៅក្បែរថ្នាក់ថ្នមមើលថែ មិនថាមានជីវិតឬអត់ជីវិត ពាក្យថាប្រពន្ធមួយម៉ាត់វាខ្លី ហើយវាស្រួលនិយាយណាស់ តែទង្វើរដែរគាត់ធ្វើឡើងសិទ្ធតែចេញពីចិត្តចេញពីបេះដូង អត់អោតឲ្យប្តីបានគ្រប់រឿងទាំងអស់ មិនថាប្តីខូចប្តីខឹនលួងមាស្រីយ៉ាងណាក៏ប្រពន្ធនៅតែធម្មតា ខ្ញុំយល់អារម្មណ៍និងណាស់ តស៊ូ ។
RIP កាត់ចិត្តទៅបងស្រី គាត់ទៅបានសុខហើយនេះជាអ្វីដែលខ្ញុំអាចនិយាយបាន ខ្ញុំព្រាត់រស់ខ្ញុំទទួលយកអត់បានផង ចុះព្រាត់ស្លាប់ទៀត. ខ្ញុំយល់ពីចិត្តប្រពន្ធដូចគ្នា ។
បន្ទាប់ពីឃើញអ្នកនាង សេង សុឃីម បង្ហោះបែបនេះហើយ មានអ្នកគាំទ្រជាច្រើនចូលទៅធ្វើការ ខមមិន បែបនេះថា ៖
-អារម្មណ៍ស្រលាញ់គេម្នាក់ឯងពេលបែកគ្នាឈឺចាប់ណាស់
-អាណិតគាត់ណាស់បងបេះដូងជាប្រពន្ធមានតែប្រពន្ធដូចគ្នាទើបយល់ និងនៅមានពាក្យ ខមមិនជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕















