ពិតជារន្ធត់ចិត្តណាស់ ! នារីអ្នកលក់អនឡាញម្នាក់ បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ
-

នារីម្នាក់បានបានធ្វើឲ្យក្រុមគ្រួសារ និងមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនារីរូបនេះបាន បញ្ចប់ជីវិតខ្លួនឯង ដោយសារបញ្ហាផ្លូវចិត្ត ។

យ៉ាងណាមិញនារី ម្នាក់នេះ មានឈ្មោះថា ម៉ែន សិរីរ័ត្ន មានអាយុ ៣០ ឆ្នាំ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ 

ជាមួយគ្នានេះដែរនៅកាលពី វេលាម៉ោង ១០ ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ គេបានឃើញនារី រូបនេះបានធ្វើ អត្តឃាតខ្លួនឯងដោយ លេបថ្នាំ រួចចងក បញ្ចប់ជីវិត នៅនឹង កាំជណ្តើរផ្ទះរបស់ខ្លួន ។ នេះបើយោងតាមប្រភពមួយបានបញ្ជាក់ឲ្យដឹងថា នារីរូបនេះ មានវិបត្តិក្នុងគ្រួសារ និងបញ្ហា ហិរញ្ញវត្ថុ ។

ទន្ទឹមនិងនេះក្រោយនារីខាងលើបានស្លាប់បាត់បង់ជីវិតហើយ ភ្លាមៗគេបានឃើញតារាចម្រៀង អ្នកនាង សូដានីតា ទម្លាយថា នារីឈ្មោះ សិរីរ័ត្ន នេះបានជំពាក់ខ្លួនជំនួន 12331 ដុល្លារនាកាលពីកន្លងទៅ ។

យ៉ាងណាមិញនេះជាខ្លឹមសារដែលតារាចម្រៀងរូបនេះបានបង្ហោះ ដោយនាងបានរៀរាប់បែបនេះថា ៖ « លុយចំនួន 12331$ បងអហោសកម្មអោយអូន ! បើជាតិក្រោយមានពិតសូមអោយប្អូនចេះគិតឲ្យវែង ជាងអាយុ ព្រះប្រោសមិនរួចទេ អារត្ន័ អើយ សូមប្អូនទៅកាន់សុគិតិភព » ។​

ចំណែកម្ចាស់ហ្វេសប៊ុកមួយទៀតដែលជាអ្នកស្គាល់គ្នាជាមួយសព ក៏បានចេញមករៀបរាប់ទាំង ក្តុក្តួលបែបនេះដែរថា ៖ 

បងអើយ មនុស្សរាប់អានគ្នា មានរឿងអ្វីក៏និយាយប្រាប់គ្នាដែរ សួរនាំសុខទុក្ខគ្នាទៅវិញទៅមក ខ្ញុំមានជំងឺបាក់ទឹកចិត្តនិងសំពាធគ្រប់រឿងរ៉ាវបញ្ហា បងស្រីពន្យល់ណែនាំប្អូនរហូត ប៉ុន្តែបានបងៗគាត់ទុកពេលអោយប្អូន  

សំរ៉ាប់ខ្ញុំអត់ជឿទេ   ខ្ញុំអត់នឹកស្មានទេថា បងគិតដើរដល់ផ្លូវបញ្ចប់នេះទេ បងតស៊ូណាស់ យូរឆ្នាំហើយ បងលំបាកច្រើនមក

ហើយ សម្ពាធជុំវិញខ្លួនហេតុអីជំរុញអោយបងទៅជាគិតខ្លីអញ្ជឹង គ្រាន់តែលឺដំណឹងភ្លាមខ្ញុំស្ទេីរគាំង អត់ទេបង វាជារឿងមួយស្មានមិនដល់សោះ សុំអោយបងទៅកាន់សុខគតិភពផងចុះណាបង ប្អូនលែងបានលឺសំលេងបងទៀតហេីយបង » ។​ 

បន្ទាប់ពីឃើញបែបនេះហើយមានមហាជនជាច្រើនបានសម្តែងការសោកស្តាយ តាមរយៈការខមមិន បែបនេះថា ៖ 

-សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារគាត់ផង.ប្រហែល3-4ឆ្នាំមុនញុមក៍ជាម៉ូយខោអាវគាត់ដែលតាំងពីរញុមមិនទាន់បានមករស់នៅភ្នំពេញម្លេះ.ខានឃេីញគាត់យូរ បែជាមកជួបរឿងដោយមិននឹកស្មានដល់នេះអាណិតគាត់ណាស់​

-មិនគួរទេ ឃើញគាត់ផុសយប់មិញហ្នឹង ហេតុអីគាត់គិតខ្លីម៉េស ចុះម៉ាក់គាត់គិតម៉េចវិញទៅ ។ 

-ពាក្យសម្តីខ្លះអាចសម្លាប់មនុស្សបាន ប្រហែលគាត់រងសម្ពាតខ្លាំងពេកទើបគិតថាមានតែផ្លូវមួយនិងទេដែលគាត់លែងដឹងលែងលឺលែងហត់និងរឿងយ៉ាងទើបសំរេចចិត្តបែបនេះ 

-បើសិនជាប្តីគាត់នៅផ្តល់កម្លាំងចិត្តអោយគាត់ក៏គាត់មិនគិតខ្លីដែរ  រួមសុខបានតែមិនអាចរួមទុក្ខ

មួយរយះក្រោយ រដ្ឋគ្នាលំបាកសព្វបែបយ៉ាង ទាំងចិត្តទាំងកាយ គ្នាស៊ូណាស់ កូនណឹងល្អមែន ជាតិមុខសូមអោយរដ្ឋមានជីវិតល្អប្រសើរ ជួបមនុស្សល្អនិង អាយុវែង ៕