តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលពុកម៉ែជាច្រើនបានស្គាល់ និងគាំទ្រ បានដឹកដៃកំលោះសង្ហា លោក អ៊ិន សុបញ្ញា ហៅ ផាណូ ចូលរោងការតាមប្រពៃណីខ្មែរ ដោយមានសិល្បៈករសិល្បៈការិនី ព្រមទាំងមួយសាច់ញាតិ បងប្អូនបានចូលរួមជូនពរជ័យ ក្មេងថ្ងៃរៀបការ។



ក្រោយសាងភាពផ្អែមល្ហែម អស់រយៈពេលជិត១០ឆ្នាំមកនេះ អ្នកនាង ខាត់ សុឃីម ពិតជាស្រ្តីម្នាក់ មានសំណាងខ្លាំងណាស់ ដែលមានទាំងស្វាមីល្អ និងកូនៗនៅក្បែរ ស្រឡាញ់ផ្តល់ភាពកក់ក្តៅដល់អ្នកនាង ។ ក្រោយពេលចាប់ដៃសាងគ្រួសារមក អ្នកនាង ខាត់ សុឃីម ហាក់ឡើងហីអ៊ុនស្រឺតៗតែម្តង មិនថាមុខរបររកស៊ី និង ចម្រៀងគឺរលូតទាំងអស់ ព្រោះតែមានបុរសសង្ហាម្នាក់ ចាំគាំទ្រ ពីក្រោយ ដោយផ្តល់យោបល់ល្អ និងកំលាំងចិត្តពេញទីដល់អ្នកនាង។
ដោយឡែកបើងាកមកមើលពីជីវិតរបស់អ្នកនាង វិញ ពិតជាល្អប្រសើរណាស់ ផ្ទះក៏មាន លុយក៏មាន ឡានក៏មាន ក្តីសុខរឹតតែមានថែមទៀត ព្រោះមានមនុស្សល្អជាច្រើន នៅក្បែរខ្លួន។ ក្រោយចាប់ដៃសាងគ្រួសារជាមួយ លោក ផាណូ កន្លងមក អ្នកនាង ខាត់ សុឃីម បានបង្ហាញក្តីសុខ និង ភាពផ្អែមល្ហែម ជាខ្លាំង ។
ជាក់ស្តែងកាលពីពេលកន្លងទៅ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា "សម្រស់ប្រពន្ធបញ្ជាក់ពីសមត្ថភាពប្តី ! ប្តីជាបុរសមានសមត្ថភាពខំប្រឹងប្រែង ស្វែងរកអ្វីគ្រប់បែបយ៉ាងដេីម្បីផ្តល់សុភមង្គលឱ្យប្រពន្ធ ធ្វេីឱ្យប្រពន្ធសប្បាយចិត្ត មិនឱ្យប្រពន្ធពិបាក និងរស់ក្នុងជីវភាពសុខស្រួល "។
នៅថ្ងៃនេះ អ្នកនាង ខាត់ សុឃីម ក៏បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា "ខ្ញុំគ្មានសំណាងបានប្តីបា,, ញ់លុ យអោយដើម្បីលួ ងចិត្តដូចគេទេ ព្រោះលុយប្តីនៅខ្ញុំទាំងអស់ សុំទោសខ្លួនឯង"។ គ្រាន់តែបានឃើញ ការបង្ហោះសារបែបនេះ ស្រាប់តែតារាចម្រៀងស្រី កែវ សុបញ្ញា បានចូលមកខមិនភ្លែត ថា "Hahaha ដូចគ្នាចេចេ ចង់អោយគេទិញអីស៊ុបប្រាយក៏មិនបាន ព្រោះលុយនៅយើងទាំងអស់"។


















