អ្នកឈ្នះរង្វាន់ធំលើកទី២ ពីគោជល់ យំផង! សើចផង! ក្រោយគាស់ត្រូវកំប៉ុងចេះច្រៀង…(មានវីដេអូ)
សីហា
-

បាត់ដំបង ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០០ លានរៀលដល់អ្នកឈ្នះរស់នៅរាជធានីភ្នំពេញ ថ្ងៃនេះភេសជ្ជៈ គោជល់ បានបន្តរកឃើញអ្នកមានមហាសំណាងម្នាក់ទៀតហើយ រស់នៅភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានមុខរបរជាកម្មករស៊ីឈ្នួលដកដំឡូងមី។

ការប្រគល់រង្វាន់យក្សនេះត្រូវបានធ្វើឡើងយ៉ាងអ៊ែម ដោយមានការច្រៀងអបអរសារទរពី លោក ឆាយ វីរៈយុទ្ធ ដែលជាអ្នកតំណាងម៉ាកសញ្ញារបស់ភេសជ្ជៈគោជល់។ ជាមួយនឹងអារម្មណ៍រីករាយរំភើប លាយឡំជាមួយនឹងភ្នែក លោក ឡាច បុរី អាយុ ២៧ ឆ្នាំ ដែលជាអ្នកមានសំណាងក្លាយខ្លួនជាសេដ្ឋីក្នុងមួយពព្រិចភ្នែកដោយសារកំប៉ុងចេះច្រៀងគោជល់បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នរូបលោកមានជីវភាពខ្សត់ខ្សោយបំផុត រស់នៅក្នុងផ្ទះជួលដ៏តូច ព្រោះគ្មានចំណូលអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងមី ប្តូរនឹងកម្រៃ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែជាភ័ព្វវាសនាល្អដែលផ្តល់ដោយកំប៉ុងចេះច្រៀងពីគោជល់ ពេលនេះលោកបានកែប្រែជីវិត និងក្រុមគ្រួសារយ៉ាងល្អប្រសើរជាមួយទឹកប្រាក់រង្វាន់ធំ ២០០លានរៀល ។

មហាសេដ្ឋីប្រែក្លាយខ្លួនពីកម្មករស៊ីឈ្នួលដកដំឡូងមីរូបនេះបានបន្ថែមទៀតថា ៖ « ខ្ញុំតែងស្រមៃចង់មានលុយច្រើន អាចទិញដី សាងសង់ផ្ទះមួយដ៏សមរម្យសម្រាប់រស់នៅ ប៉ុន្តែគ្មានលទ្ធភាពនោះទេ បានត្រឹមតែជ្រកនៅក្រោមដំបូលផ្ទះជួលជាមួយប្រពន្ធយ៉ាងកម្សត់។ កំប៉ុងគោជល់ បានច្រៀងចម្រៀងដ៏ពិរោះបំផុត ដែលខ្ញុំមិនដែលបានលឺពីមុនមក ព្រោះវាជាចម្រៀងដែលនាំលាភសំណាងធំបំផុតមកកាន់ជីវិតខ្ញុំ។ 

ខ្ញុំពិតជាមិនអាចរកពាក្យ ដើម្បីមកអរគុណ ក្រុមហ៊ុនភេសជ្ជៈគោជល់បានឡើយ ព្រោះ ជាមួយរង្វាន់ទឹកប្រាក់នេះ ខ្ញុំនឹងអាចបំពេញក្ដីស្រមៃរបស់ខ្ញុំបានឆាប់ៗ។ អរគុណ ក្រុមហ៊ុន ភេសជ្ជៈ គោជល់ ដែលបានជួយកែប្រែវាសនា និងជីវភាពគ្រួសារខ្ញុំឱ្យរួចផុតពីជីវិតជាកម្មករគេនោះទៀតហើយ» ។

នៅចាំអ្វីទៀត! ប្រញ៉ាប់ទិញគោជល់មកពិសាឥឡូវនេះ និងផ្ទៀងត្រចៀកស្ដាប់ បើឮចម្រៀង «លុយ....លុយ....ឡា...ឡា...ឡា! កំប៉ុងច្រៀង លុយលាន មានភ្លែតជាមួយគោជល់ បើសិនគាស់កំប៉ុងគោជល់ ហើយឮចម្រៀង ទៀងណាស់ ឈ្នះរង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ពីគោជល់» មានន័យថាអ្នកឈ្នះរង្វាន់ធំ ២០០ លានរៀល ឬរថយន្តថ្មីស៊េរីទំនើបម៉ាក FORD WILDTRAK ហើយ។ ដូច្នេះ សូមបន្តការស្វែងរកមហាសំណាង បំពេញក្ដីស្រមៃរបស់អ្នកក្នុងការក្លាយខ្លួនជាមហាសេដ្ឋីទាំងអស់គ្នា។

កែប្រែជីវិត ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ និងបំពេញក្ដីស្រមៃរបស់អ្នកជាមួយនឹង គោលជល់

រួសរាន់ឡើងអ្នកឈ្នះបន្ទាប់អាចជារូបអ្នក !

នេះជាវីដេអូទាំងស្រុងកាលពីថ្ងៃប្រគល់រង្វាន់