ប្រម៉ូសិន!! កម្ចីយ៉ាងធំទូលាយពីគ្រឹះស្ថាន Side Hustle Microfinance plc. លោកអ្នកអាចធ្វើការកម្ចីប្រាក់កាន់តែមានភាពងាយស្រួលនិងមិនរង់ចាំរយះពេលយូរត្រឹមតែ ៧២ម៉ោងតែប៉ុណ្ណោះ សម្រាប់កម្ចីខ្នាតតូច
Sophea
-

សេចក្តីប្រកាសព័ត៌មាន! 

គ្រឹះស្ថាន Side Hustle Microfinance plc. ទើបនឹងបើកសម្ភោធហើយទទួលបានពាក្យជូនពរពីខាងវិស័យឧស្សាហកម្ម, រដ្ឋាភិបាល, និងបណ្ឌិតសភា ដោយបានដណ្តើមយកទីផ្សារជាមួយនឹងគំរូប្រតិបត្តិការបែបលក្ខណៈឌីជីថលដ៏កម្រមាននៅលើទីផ្សាររួមមានអត្រាការប្រាក់ ០ភាគរយ(%), ការអនុម័តប្រាក់កម្ចីរហ័សក្នុងរយៈពេល 72 ម៉ោងសម្រាប់ "កម្ចីខ្នាតតូច", អាចជួយដល់អ្នកប្រើប្រាស់បង្កើត "អត្តសញ្ញាណហិរញ្ញវត្ថុថ្មី" សម្រាប់ជាកម្មសិទ្ធិរបស់ពួកគេ។


[ការផ្តល់ឱកាសថ្មីមួយទៀតសម្រាប់អ្នកដែលត្រូវបានធនាគារបដិសេធផ្តល់ប្រាក់កម្ចី]

តើលោកអ្នកធ្លាប់ត្រូវធនាគារបដិសេធដែលទេ? ទោះបីជាលោកអ្នកមានការងារស្ថេរភាព, មានអត្តចរិកខិតខំចំពោះអនាគត, បំណងប្រាថ្នាក្នុងការកែលម្អជីវិតផ្ទាល់ខ្លួនក៏ដោយ, ក៏លោកអ្នកនៅតែមិនត្រូវបានទទួលយកដោយស្ថាប័នហិរញ្ញវត្ថុ។ ប្រៀបដូចជាកម្ចីមិនមានអចលនទ្រព្យ និងមិនត្រូវបានអនុញ្ញាតអោយស្នើសុំពាក្យកម្ចីឡើយ។

Side Hustle ព្យាយាមផ្លាស់ប្តូរស្ថានភាពសង្គមនេះ តាមរយៈផែនការខ្នាតតូចជាច្រើនដង ហើយបង្កើតអត្តសញ្ញាណអតិថិជន និងឥណទាននៅក្នុងពិភពហិរញ្ញវត្ថុ ដើម្បីទាមទារសិទ្ធិទូទៅដែលជាកម្មសិទ្ធិរបស់អតិថិជនឡើងវិញ។ ពួកគេជឿថាធនាគារមិនត្រឹមតែបម្រើសម្រាប់អ្នកមូលធុនប៉ុណ្ណោះទេ ថែមទាំងជួយមនុស្សទូទៅឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើងផងដែរ។

【ពីចំនួនទឹកប្រាក់តូចទៅចំនួនកប្រាក់ធំដូចជាការលេងហ្គេម】

ចំនួនទឹកប្រាក់នៃការដាក់ពាក្យស្នើរសុំដំបូងសម្រាប់កម្ចីខ្នាតតូចគឺ 200 ដុល្លារ ជំហានបន្ទាប់ចំពោះប្រាក់កម្ចីនីមួយៗនៃដែនកំណត់ឥណទានរបស់អតិថិជននឹងត្រូវបានកើនឡើងជាលំដាប់រហូតដល់ 3,200 ដុល្លារ តាមវិធីសាស្រ្តខាងលើនេះ។ វាមិនត្រឹមតែអាចជួយអតិថិជនបង្កើនទំហំអាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបណ្តុះបណ្តាផ្នែកហិរញ្ញវត្ថុ និងបង្កើតមូលដ្ឋានគ្រឹះផ្នែកទំនាក់ទំនងជាមួយនិងអតិថិជនក្នុងរយៈពេលវែងផងដែរ។

"ប្រហែលមានមនុស្សមួយចំនួននិយាយថា: មានតែចំនួន ២០០ ដុល្លារទេ? ខ្ញុំអាចដាក់ពាក្យស្នើរសុំយ៉ាងហោចណាស់បាន ១០០០ ដុល្លារ នៅស្ថាប័នផ្សេង......! ប៉ុន្តែអ្វីដែលមើលមិនឃើញនោះគឺថាពួកយើងចាប់ផ្ដើមពី ២០០ ដុល្លារ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងផ្តល់ជូននូវឥណទានមិនមានទ្រព្យធានានៃចំនួនទឹកប្រាក់ខ្ពស់បំផុតរហូតទៅដល់ ៣២០០ ដុល្លារ។

ប្រធានក្រុមប្រឹក្សាភិបាល លោកDavid Ou នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Side Hustle Microfinance plc បាននិយាយសន្យាថានឹងបើកបណ្តាញភ្នាក់ងារបន្ថែមទៀតដើម្បីបង្កើនចំនួនកម្ចីនាពេលអនាគត។ លោកអ្នកអាចណែនាំមិត្តភក្តិរៀនអំពីសហគ្រិនភាព ឬស្វែងយល់បន្ថែមអំពីវិស័យហិរញ្ញវត្ថុ ដើម្បីបង្កើនដែនកំណត់ប្រាក់កម្ចីរបស់លោកអ្នក។

ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ គ្រឹះស្ថានបានលើកទឹកចិត្តអោយអតិថិជនធ្វើការស្នើសុំកម្ចីតាមរយះប្រព័ន្ធអនឡាញ

បន្ថែមពីលើការបំប្លែងឌីជីថលហិរញ្ញវត្ថុជាស្នូលនៃប្រតិបត្តិការរបស់ Side Hustle Microfinance plc រាល់សំណើរកម្ចីទាំងអស់ត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ ដោយព្យាយាមកាត់បន្ថយរាល់ប្រត្តិបត្តការណ៍ទាំងឡាយណាដែលតំរូវអោយអតិថិជនមកគ្រឹះស្ថានដោយផ្ទាល់ ហើយរក្សាបាននូវរាល់ដំណើរការឯកសារដែលតម្រូវតាមបទប្បញ្ញត្តិរបស់ធនាគារជាតិផងដែរ។ លោក David បាននិយាយថា "ពិតណាស់ យើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិ ក្នុងវិសាលភាពនៃបទប្បញ្ញត្តិ ដើម្បីសម្រួលដំណើរការទាំងអស់តាមរយៈបច្ចេកវិទ្យាដែលមានស្រាប់" ។

ប្រសិនបើអតិថិជនកាន់តែច្រើនដាក់ពាក្យស្នើសុំសេវាកម្មហិរញ្ញវត្ថុតាមអនឡាញ វាក៏នឹងជំរុញអោយការបង្កើតបទប្បញ្ញត្តិពាក់ព័ន្ធ និងការអភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុកើនឡើងបានមួយកំរិតទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ វាក៏ជំរុញអោយរដ្ឋាភិបាលកម្ពុជាក្នុងការផ្លាស់ប្តូរសហគ្រាសហិរញ្ញវត្ថុបែបឌីជីថលផងដែរ។

មានសំណួរចោទសួរថា តើពេលកម្ចីក្នុងការប្រាក់ ០% គ្រឺះស្ថានបានចំណេញដោយរបៀបណាទៅ? លោក David បានឆ្លើយតបថា "ការមានទំនាក់ទំនងល្អជាមួយអតិថិជន និងស្ថិរភាពយូរអង្វែង អាចជួយអោយយើងស្វែងរកបាននូវអតិថិជនដែលមានប្រវត្តិសងប្រាក់ល្អ។ ដូចដែលយើងជឿជាក់លើអនាគតដែលមានសក្តានុពលរបស់ប្រទេសកម្ពុជា យើងក៏ជឿជាក់ទៅលើអ្នកផ្តួចផ្តើមនៅក្នុងវិស័យសេដ្ឋកិច្ចនេះផងដែរ"។

យើងដឹងថាអ្នកគ្រប់គ្នាចង់មានអនាគតដ៏ជោគជ័យមួយ ហើយប្រាក់ចំណេញរយៈពេលវែងមិនគួរជាបញ្ហានោះទេសំរាប់គ្រឺះស្ថាន ដរាបណាយើងអាចចូលរួមជាមួយអតិថិជនក្នុងការបង្កើតអនាគតរបស់ពួកគេផ្ទាល់។