ពិតជាមិនធម្មតា! គ្រាន់តែបើកឆាកកីឡាអូឡាំពិចភ្លាម កីឡាការី តៃក្វាន់ដូថៃ ដណ្ដើមបានមេដាយមាស ហើយក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន…
សីហា
-

ថៃ៖ នៅក្នុងវគ្គផ្តាច់ព្រ័តក្នុងការប្រកួតកីឡាតេក្វាន់ដូរនៅល្ងាចថ្ងៃសៅរ៍ទី ២៤ ខែកក្កដាក្មេងស្រីដែលជាកីឡាការនីជនជាតិថៃអាយុ ២៣ ឆ្នាំឈ្មោះ Panipak Wongpatanakit បានទាត់ត្រូវចំចំនុចពិសេសជាច្រើនទៅលើ កីឡាការនី អេស្ប៉ាញ Adriana Cerezo Iglesias ដោយវ៉ាដាច់ពិន្ទុ ១១ទល់នឹង១០ ដែលធ្វើឱ្យកីឡាការីថៃរូបនេះឈ្នះមេដាយមាស នៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិចជប៉ុនឆ្នាំ២០២០។

ក្រោយពីឈ្នះមេដាយមាស កីឡាការនី Panipak Wongpatanakit គេងមិនលក់នោះឡើយ ដោយរូបគេបានចេញវីដេអូតាំងយប់ពីប្រទេសជប៉ុនជូនទៅដល់ប្រជាជនថៃទាំងមូលដោយបានរៀបរាប់ប្រាប់ថា៖

សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានតាមដានការអបអរសាទរកាលពីម្សិលមិញរបស់ខ្លួន ។ វាជាការលើកទឹកចិត្តដ៏សំខាន់ណាស់។ ថ្ងៃនេះយើងអាចធ្វើវាបាន យើងអាចយកបានមេដាយមាសអូឡាំពិកត្រលប់ទៅផ្ទះវិញហើយ" ។

" ខ្ញុំបាននាំមេដាយមាសនេះជូនសម្រាប់អ្នកទាំងអស់គ្នា បើទោះបីជាការហ្វឹកហាត់មានការលំបាក់យ៉ាងណាក៏ដោយ ពេលខ្លះខ្ញុំក៏មានការបាននូវទឹកចិត្ត ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំអាចធ្វើវាបាន។

សូមអរគុណអ្នករាល់គ្នាម្តងទៀត។ សូមអរគុណអ្នកខ្លាំងណាស់ ជួបអ្នទាំងអស់គ្នាម្ដងទៀតនៅឯប្រទេសថៃ ជម្រាបលា!"

សម្រាប់់កីឡាការនី Panipak Wongpatanakit គឺជាអត្តពលិកតេក្វាន់ដូកម្រិតយុវជន និងក្រុមជម្រើសជាតិថៃ នាងត្រូវបានគេចាត់ទុកថាជាអត្តពលិកថៃទី ១០ ដែលអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច ក្នុងកីឡាតេក្វាន់ដូរផងដែរ មិនតែប៉ុណ្នោះ សាកលវិទ្យាល័យ Bangkok Thonburi បានបរិច្ចាគទឹកប្រាក់ ១ លានបាត និងប្រាក់៣១ម៉ឺនដុល្លារដល់ បន្ទាប់ Panipak Wongpatanakit  បន្ទាប់ពីឈ្នះមេដាយមាស៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Sanook