អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ប្តឹង លោក ផែង វណ្ណៈ ចំនួន ៤បទល្មើ ស ដោយទារសំណងជំងឺចិត្ត ចំនួន...
-

ភ្នំពេញ៖ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប្រាក់​ ប៉ូលី បានសម្រេចប្តឹងលោក ផែង វណ្ណៈ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចំនួន ៤បទល្មើ ស បទញុះញង់ឲ្យមានការរើសអើង  , បរិហាកេរិ៍ជាសាធារណៈ , ប្រមា ថនិង បទស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ,បទ កំហែ ងហែកកេរ្តិ៍ និងស្ថានទម្ងន់ទោស ដោយទារសំណងជំងឺ ចិត្ត ១០ម៉ឺនដុល្លារ ។

ក្នុងពាក្យបណ្តឹងលោក ប្រាក់ ប៉ូលី បានប្តឹងលោក ផែង វណ្ណៈ ដោយបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ។ ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា ការប្តឹងធ្វើឡើង បន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយអត្ថបទចំនួន ពីរ នៅថ្ងៃទី២២ និងថ្ងៃទី ២៣​ខែកុម្ភៈ ឆ្នាំ ២០២១ នៅលើទំព័រហ្វេសប៊ុក Pheng Vannak News។ 

លើកទី១ នៅថ្ងៃទី ២២​ ខែមីនា ឆ្នាំ២០២១ ថា ថ្មីចែស ពីខេត្តបន្ទាយមានជ័យ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ  នាំគ្នាហួសចិត្ត នៅពេលដែលទទួលដំណឹងថា លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ និងឡើងជាអភិបាលរងខេត្ត បន្ទាយមានជ័យនៅពេលឆាប់ៗនេះ ។ ប្រភពបានបញ្ជាក់ថា លោក អុំ រាត្រី អភិបាលខេត្ត បានធ្វើសំណើរ សុំតែងតាំង លោក ប្រាក់ ប៉ូលី បច្ចុប្បន្ន ជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ស្រី ប៉ុក ណាឌី ដែលចូលនិវត្តន៍។ ការស្នើសុំតែងតាំងនេះ មហាជន មើលឃើញថា ខេត្តទាំងមូលដូចខ្វះមន្រ្តីដាក់ បែជាយកមន្រ្តីដែលសំបូរ ទៅដោយរឿងអាស្រូវ ដីធ្លី ពេញខេត្តបន្ទាយមានជ័យ អោយឡើងតំណែងទៅវិញ។ គួរបញ្ជាក់ថា លោកប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដកចេញពីតំណែង ប្រធានមន្ទីរ បន្ទាប់ពីក្រុម អធិការកិច្ចក្រសួងរកឃើញ កំហុសជាច្រើន ដែលលោក ប្រាក់ ប៉ូលី បានបង្ករឡើង ។ ប៉ុន្តែ ដោយមានការអន្តរាគមន៍ ពីលោកធំម្នាក់ លោក ប្រាក់ប៉ូលី ក៏ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំតែងតាំងជាទីប្រឹក្សាក្រសួង។ លោក អុំ រាត្រី ត្រូវបានគេមើលឃើញថា​ មានជំនាញពូកែខាង យកមន្រ្តីពីលិច ពីកើត ពីជើង ពីត្បូង មកតែងតាំងដោយមិនមើលឃើញមន្រ្តីនៅក្នុងខេត្តបន្ទាយមានជ័យទេ។

លើកទី២ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សារពីប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ លោក ប្រាក់ ប៉ូលី មន្រ្តីផុយរលួយ ដែលសំបូររឿងអាស្រូវ ពេញខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដកចេញពីដំណែង ក៏ដោយ តែដោយលោកជាកូនធម៌ឧបនាយរដ្ឋមន្រ្តីម្នាក់ ទើបលោកទទួលបានការជួយជ្រោមជ្រែងពីឪធម៌ស្នើ តែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។ អ្នកធំដែលការពារតែមន្រ្តីស្អុយរលួយអញ្ចឹង ពេលចុះឃោសនាជួប ប្រជាពលរដ្ឋ តើនិយាយទៅកាន់ប្រជាពលរដ្ឋថាម៉េចទៅ? តើប្រជាពលរដ្ឋណាជឿលោកធំទៀត បើការពារតែមន្រ្តីស្អុយរលួយអញ្ចឹង? សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាស្រាវជ្រាវ ករណី ប្រាក់ ប៉ូលី ផង តើមានប្រវត្តិរូបបែបណា? ជាពិសេសសួរអ្នកប៉ោយប៉ែតនិងអ្នកបន្ទាយមានជ័យ ទៅអ្នកណាក៏ដឹងថា ប្រាក់ ប៉ូលី កំពុលមនុស្សខូច ដដែល។ បើតែងតាំងមន្រ្តីស្អុយ រលួយអញ្ចឹងទៅធ្វើជា អភិបាលរងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យដឹងតែរងទុក្ខទៀតហើយ។

នៅក្នុងគ្រប់ការផ្សាយផ្ទាល់របស់លោក ផែង​ វណ្ណៈ បាននិយាយដៀមដាម និង បានចោទប្រកាន់និងញុះញង់ឲ្យមានការរើសអើងមកលើរូបខ្ញុំថា ខ្ញុំជាជនជាតិចាម ក្បត់សាសនានិងសួចស៊ីសាច់ជ្រូក ។ ប៉ុន្តែការពិតខ្លួនខ្ញុំមិនដែលហ៊ានរំលោភបំពានម្តងណាសោះ ចំពោះសាសនា របស់ខ្ញុំ ដែលនេះជាការប្រមា ថមើលងាយយ៉ាងធ្ងន់ធ្ងរ ចំពោះរូបខ្ញុំ និងសាសនាឥស្លាម ក៏ដូចជាសហគមន៍ឥស្លាម ទាំងមូលផងដែរ ដែលខ្ញុំមិនអាចទទួលយកបានឡើយចំពោះការប្រមា ថមើលងា យនេះ។

លោកប្រាក់ ប៉ូលី បានបន្តថា ការផ្សាយព័ត៌មាននេះ គឺជាព័ត៌មានបំផ្លើ    ស  បំ   ប្លៃ ព័  ត៌មានបំ   ប៉ោ  ង ព័  ត៌មាន  គ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គម និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោក។ ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរបំផុត។

ក្នុងពាក្យបណ្តឹង លោក ប៉ូលី បានសំណូមពរឱ្យផ្តន្ទាទោសលោក ផែង វណ្ណៈ តាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។ លោក ប៉ូលី បានទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ពីលោក ផែង វណ្ណៈ៕