ជូនពរឲ្យមានក្តីឲ្យច្រើនៗ! ជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្តសែនព្រេន​ នៅថ្ងៃនេះហើយ
ស៊ីហៀង
-

ភ្នំពេញ៖ កីឡាការិនីតៃក្វាន់ដូ ជំទាវ ស៊ន សៀវម៉ី ដែលពុកម៉ែបងប្អូន ជាច្រើនបានស្គាល់ តាមរយៈ ហើយក៏ទទួលបានការគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី ។ កីឡាការិនីរូបនេះ ពិជាពូកែ ខ្លាំង រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះលាន់មាត់ថា ថ្វីជើងរបស់កញ្ញា ពិតជាល្អខ្លាំងណាស់។

កាលពេលកន្លងទៅ កញ្ញា ស៊ន សៀវម៉ី ក៏បានរៀបចំពិធីភ្ជាប់ពាក្យ​រួចមកហើជាមួយគូរដណ្តឹង ធ្វើឲ្យមហាជន គ្រប់គ្នាចូលរួមសម្តែងការត្រេកអរជាមួយនិងកញ្ញាយ៉ាងច្រើនកុះករ។ 

ក្រោយពីបានភ្ជាប់ពាក្យអស់រយៈពេលច្រើនខែកន្លងទៅ ពេលនេះ កញ្ញា ស៊ន​ សៀវម៉ី បាន និងគូរដណ្តឹង ក៏បានរៀបចំពិធីសែនព្រេន ដោយមានតែសាច់ញាតិ មិត្តភក្តិ ស្និទ្ធិស្នាល​ប៉ុន្មាននាក់ប៉ុណ្ណោះ ចូលរួមដឹងឮ ហើយរង់ចាំពេលវេលាល្អ និងកូវីដ១៩ ស្ងប់ស្ងាត់ ជំទាវ ស៊ន សៀវម៉ី នឹងរៀបចំពិធីធំដុំ ស្របតាមប្រពៃណី ។

ទោះបីជាកីឡាករដ៏ឆ្នើម ស៊ន សៀវម៉ី និងគូដណ្តឹង មិនបានរៀបចំពិធីធំដុំ ក៏ពិតមែន តែគេសង្កេតឃើញថា មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការត្រេកអរ និងជូនពរដល់អ្នកទាំងពីរនាក់ ឲ្យជួបតែសំណាងល្អ ស្រលាញ់គ្នាដល់ចាស់ និង មានសុភមង្គលនៅក្នុងជីវិត។