អបអរសាទរ! កម្មវិធីប្រគល់ពានរង្វាន់ វីរយុវជនឆ្នាំ២០២០ ជូនលោក អ៊ួន បឋម(សាយ)
ស៊ីហៀង
- 739

សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា អាយអេវ៉ាយអេសភី (IAYSP) គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង៥០ប្រទេស នៅទូទាំងសកលលោក ហើយត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) នាឆ្នាំ២០១៧ នៅប្រទេសកូរ៉េខាងត្បូង។ សមាគមនេះ មានបេសកកម្ម បង្កើតនូវសន្តិភាពពិភពលោកតាមរយៈការលើកកម្ពស់ដល់យុវជននិងសិស្សនិស្សិតឱ្យក្លាយជាពលរដ្ឋសកលតាមរយៈ ការអប់រំចរិតលក្ខណៈ និងការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ដែលជាស្ថានិកនៃ សមាគមអន្តរជាតិនេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ដែលសហការរៀបចំដោយ សហព័ន្ធសន្តិភាពសកល (UPF) ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាហ្វិកឆ្នាំ២០១៩ លោកស្រីបណ្ឌិត មូន សហស្ថានិក អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានធ្វើការប្រគល់នូវមេដាយអភិបាលកិច្ចល្អ ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

វិមានសន្តិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩, កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩

ដៅអភិវឌ្ឈន៍ប្រកបដោយចរីភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា និងមានការទទួលស្គាល់ពីមនុស្សជាច្រើននៅក្នុងប្រទេស និងតំបន់។

កាលពីដើមខែមករា ឆ្នាំ២០២១ គណៈកម្មាការរៀបចំពានរង្វាន់វីរយុវជនឆ្នាំ២០២០ បានធ្វើការវាយតម្លៃនិងជ្រើសរើស លោក អ៊ួន បឋម (សាយ) ជាបុគ្គលដែលមានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ។ លោក អ៊ួន បឋម (សាយ) គឺជាសិល្បៈករមួយរូបដែលត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗកន្លងទៅនេះ លោក សាយ បានបង្កើតនូវកម្មវិធីរៃអង្គាសសប្បុរសធម៌ក្រោមប្រធានបទ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីស្វែងរកថវិកាជូនមន្ទីពេទ្យកុមារអង្គរ។ ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ លោកបានចំណាយពេលរបស់លោកចំនួន ៩៩ថ្ងៃ រត់ឆ្លងកាត់ចំនូន២១ រាជធានី-ខេត្ត នៅជុំវិញប្រទេសកម្ពុជា ហើយកម្មវិធីសប្បុរសធម៌នេះបានរៃអង្គាសថវិកាបានប្រមាណជាង ៥០ ម៉ឺនដុលា្លសហរដ្ឋអាមេរិក។

សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព នឹងរៀបចំកម្មវិធីប្រគល់ពានរង្វាន់ វីរយុវជនឆ្នាំ២០២០ ជូនទៅកាន់លោកសាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ ដល់ម៉ោង ៣៖៣០ នាទីរសៀល នៅសណ្ឋាគារ អេមីអន ភ្នំពេញ នាពេលខាងមុខនេះ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះផងដែរ នឹងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តជាតិសំខាន់ៗប្រមាណជាង ៤០រូប។

សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព សង្ឃឹមយ៉ាងមុតមាំថា យុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក អាចយកគំរូ តាមលោក អ៊ួន បឋម (សាយ) ដែលនឹងធ្វើការចាប់ផ្តើមបង្កើតនូវសកម្មភាពផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាតិ និងសកលលោក ដែលធ្វើការគាំទ្រនូវគោលដៅអភិវឌ្ឈន៍ប្រកបដោយចរីភាពរបស់អង្គការសហប្រជាជាតិ៕

                                                                                                        រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

                                                                                                 គណៈកម្មការរៀបចំកម្មវិធីប្រគល់ពានរង្វាន់វីរយុវជន