រដ្ឋមន្រ្តីក្រសួងយុត្តិធម៏អាមេរិកលាលែងពីតំណែង បន្ទាប់ពីអង្គបោះឆ្នោតបានទទួលស្គាល់ជ័យជម្នះលោកបៃដិន
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNN កាលពីថ្ងៃទី១៤ ធ្នូម្សិលមិញបានអោយដឹងថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៏អាមេរិក លោក William Barr ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលាលែងពីតំណែង ខណៈមានភាពតានតឹងបានកើតឡើងរវាងលោកនិងលោកត្រាំ និងក្រោយពីអង្គបោះឆ្នោតបានទទួលស្គាល់ជ័យជម្នះលោកបៃដិន ក្នុងការក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកBarr មានភាពតានតឹងជាមួយនិងលោកប្រធានាធិបតី ដូលណាល់ ត្រាំ ដោយលោកនិយាយថា លោកត្រាំអះអាងដោយគ្មានមូលដ្ឋានភស្តុតាង លោកការចោទប្រកាន់ថាការបោះឆ្នោតគឺមានការក្លែងបន្លំ។ចំនែកលោកត្រាំ ធ្លាក់បានសំដែងការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងលោកBarr ជាសាធារណៈចំពោះការលើកឡើងថា ក្រសួងយុតិ្តធម៏អាមេរិកមិនបានរកឃើញការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំណាមួយដែលអាចប្តូរលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធាធិបតីអាមេរិកនោះទេ។

ដោយឡែកពេលនេះ លោកត្រាំ បានអោយដឹងថា លោករដ្ឋមន្រ្តីក្រសួងយុតិ្តធម៏រូបនេះបានលាលែងពីដំណែងហើយ។

គួរបញ្ជាក់ថា លោកBarr នឹងនៅបន្តកាន់តំណែងរហូតដល់ថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ ខណៈ លោកត្រាំ បានអោយនិយាយថា អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៏ Jeff Rosen នឹងកាន់តំណងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៏ស្តីទី។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn