វេជ្ជបណ្ឌិតជួរមុខម្នាក់បាន.ស្លា.ប់ក្រោយឆ្លងកូវីដ-១៩ពីអ្នកជំងឺរបស់ ខ្លួន បន្ទាប់ពីលោកបាន...
-

(បរទេស) ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតវេជ្ជបណ្ឌិត Carlos Araujo-Preza បានដើរតួនាទីជាវេជ្ជបណ្ឌិតជួរមុខក្នុងការថែទាំអ្នកជំងឺកូវីដ-១៩អាការៈធ្ងន់ធ្ងរនៅតំបន់Houston សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNN កាលពីថ្ងៃអាទិត្យម្សិលមិញ។

Carlos Araujo-Preza ត្រូវបានតែងតាំងជាប្រធានផ្នែកថែទាំងវេជ្ជាស្រាស្តសំរាប់ផ្នែកសង្រ្គោះបន្ទាន់ ICU អ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់។ប្អូនប្រុសរបស់គាត់បានអោយដឹងថា “ ចាប់តាំងពីខែមេសា គាត់តែងតែសំរាកនៅមន្ទីពេទ្យ ព្រោះតែងតែមានករណីអ្នកជំងឺបន្ទាន់ត្រូវការគាត់។ជារៀងរាល់ថ្ងៃពួកយើងឃើញមុខគាត់តែ៥នាទីតែប៉ុណ្ណោះ។

លោកបន្តថា គាត់មិនធ្លាប់ត្បូញត្អែរទេ គាត់និយាយថា ធ្វើជាគ្រូពេទ្យអស់ពេលជិត២០ឆ្នាំ គាត់រីករាយដែលក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ហើយទៅជួយសង្គ្រោះជីវិតរបស់មនុស្ស”។

ប៉ុន្តែគួរអោយសោកស្តាយ ជាច្រើនខែបន្ទាប់ពីធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ គាត់ក៏បានឆ្លងជំងឺនេះពីអ្នកជំងឺរបស់គាត់ ហើយគាត់ចាំបាច់ត្រូវការព្យាបាលបន្ទាន់នៅក្នុងមន្ទីពេទ្យដែលលោកធ្វើការនោះ។កូនស្រីរបស់វេជ្ជបណ្ឌិតរូបនេះបានប្រាប់ CNN ថា “ លោកប៉ាបានទទួលមរណភាពនៅ HCA Houston Healthcare រដ្ឋតិចសាស ដែលជាកន្លែងគាត់ធ្វើការបន្ទាប់ពីឆ្លងកូវីដ-១៩”។

មិត្តរួមការងារលោកប៉ា បានប្រាប់ខ្ញុំថាលោកប៉ាជាវីរបុរស ធ្វើការជាមួយលោកប៉ាអស់ពេលជាង២០ឆ្នាំ ពួកគាត់សោកស្តាយដែលសង្គ្រោះជីវិតលោកប៉ាមិនបាន តែពួកគាត់និងចងចាំលោកប៉ាខ្ញុំជានិច្ច ព្រោះគាត់ជាមនុស្សដែលមានទឹកចិត្តបរិសុទ្ធបំផុត។

Andrea Arahjo ដែលជាកូនស្រីបានបន្តថា ខ្ញុំមានមោទនភាពចំពោះលោកប៉ាខ្ញុំខ្លាំងណាស់ លោកប៉ាតែងតែនិយាយថា “ ព្រះអាទិត្យនឹងរះនៅថ្ងៃស្អែកជានិច្ច ដូច្នេះហើយខ្ញុំនិងអ្នកម៉ាក់នឹងបន្តរស់នៅជីវិតដ៏ល្អដើម្បីលោកប៉ារបស់ខ្ញុំ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn