តុលាការកំពូលអាមេរិកច្រានចោលបន្តឹងរដ្ឋតិចសាស់ក្នុងការចាញ់ឆ្នោតរបស់លោកត្រាំ ដោយបានបញ្ជាក់ច្បាស់លាស់ថា...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន ABC នៅព្រឹកថ្ងៃទី១២ធ្នូនេះបានអោយដឹងថា តុលាការកំពូលសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ (ទី ១១ ធ្នូ) បានបញ្ចប់នូវបណ្តឹងដ៏វែងមួយដែលបានប្តឹងដោយរដ្ឋតិចសាស់និងគាំទ្រដោយប្រធានាធិបតីដូណាល់ត្រាំដែលកំពុងព្យាយាមទាមទារអោយបោះបង់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៤ ក្នុងតវ៉ាមិនព្រមទទួលស្គាល់ការចាញ់ឆ្នោតរបស់លោក។

តុលាការបានច្រានចោលការតវ៉ារបស់រដ្ឋតិចសាស ក្នុងការប្តឹងជំទាស់ ដើម្បីកែប្រែលទ្ធផលនៅលើរដ្ឋ ចចចា, មីឈីហ្គិន, ផេនស៊ីសវេនៀ និងរដ្ឋវិសខនស៊ីន ដោយតុលាការអនុញ្ញាតក្នុងករណីខ្លះនៃវិវាទរវាងរដ្ឋនានាក្រោមគោលលទ្ធិស្របច្បាប់ដែលគេហៅថា “យុត្តាធិការដើម”តែប៉ុណ្ណោះ។

ដោយឡែក មន្រ្តីជាន់ខ្ពស់របស់តុលាការកំពូល២រូប គឺលោក Samuel Alito និងលោក Clarence Thomas បាននិយាយថាពួកគេនឹងអនុញ្ញាតឱ្យរដ្ឋតិចសាស់ប្តឹងប៉ុន្តែនឹងមិនរារាំងរដ្ឋទាំង ៤ ពីការបញ្ចប់លទ្ធផលនៃការបោះឆ្នោតរបស់ពួកគេឡើយ។

គួរបញ្ជាក់ថា តុលាការកំពូលបានបញ្ជាក់ថា “ រដ្ឋតិចសាស់មិនអាចធ្វើការតវ៉ាដើម្បីអោយលុចចោលការឈ្នះឆ្នោតរបស់លោកបៃដិននៅរដ្ឋទាំង៤នោះទេ ព្រោះរដ្ឋទាំងអស់មានជំហរនិងគោលការណ៏របស់ពួកគេ ហើយការប្តឹងជំទាស់នេះ គឺមិនមានជំហរស្របច្បាប់ឬភស្តុតាងណាមួយឡើយ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ abc