កូនក្រមុំធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃរៀបការ ពិធីនៅតែបន្ត តែអាជ្ញាធរតម្រូវអោយធ្វើបែបនេះជំនួស...(មានវិដេអូ)
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានSouth China Morning Post បានអោយដឹងថា គូស្វាមីភរិយាមួយគូរនៅភាគខាងជើងប្រទេសឥណ្ឌាបានសម្រេចចិត្តរៀបការនៅមណ្ឌលថែទាំកូវីដ-១៩ ដោយពាក់ឈុតការពារបន្ទាប់ពីកូនក្រមុំបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃរៀបការរបស់ពួកគេ។

រូបភាពដែលបានចែករំលែកដោយអាជ្ញាធរសុខាភិលបាលបានធ្វើអោយមានអ្នកចាប់អារម្មណ៏ជាច្រើននៅលើបណ្តាញសង្គម។នៅក្នុងរូបភាពនោះបានបង្ហាញពីកូនកំលោះនិងកូនក្រមុំធ្វើការបូជាចំពោះមុខភ្លើងតាមបែបប្រពៃណីហិណ្ឌូ ហើយមានសាច់ញាតិជិតស្និទ៣នាក់ចូលរួម មានអាចារ្យដែលគ្រប់គ្នាសុទ្ធតែមានពាក់ឧបករណ៍ការពារទាំងអស់។

អាជ្ញាធរតម្រូវអោយបញ្ឈប់កម្មវិធី ប៉ុន្តែដោយក្រុមគ្រូសារទាំងសងខាងទទូចថាយោងតាមទំនៀមទំលាប់ពួកគេចាំបាច់ត្រូវតែបន្តដំណើរការអាពាហ៏ពិពាហ៏អោយដល់ចប់សិន មិនអាចបញ្ឈប់ពាក់កណ្ដាលទីទេ។ដោយឡែក ដោយមនោសញ្ចេតនារដ្ឋបាលនឹងអាជ្ញាធរបានផ្តល់ការយល់ព្រម ប៉ុន្តែអោយរៀបចំនៅក្នុងមជ្ឈមណ្ឌលថែទាំដោយមានការត្រួតពិនិត្យតឹងរឹង

អនុញ្ញាតអោយតែសាច់ញាតិជិតដិតចូលរួម អាចារ្យ នឹងមន្រ្តីប្រចាំតំបន់នៅចាំឃ្លាំមើលតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ប្រទេសឥណ្ឌាជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតលំដាប់លេខ៣បន្ទាប់ពីសហរដ្ឋអាមេរិក ដែលអ្នកឆ្លងសរុបមាន ៦៩,៥៩២,៣៣៩នាក់ នឹង.ស្លា.ប់.១,៥៨១,៨៩២នាក់។សូមទស្សនាវិដេអូខាងក្រោម...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ scmp