បុរសម្នាក់បាន.ស្លា.ប់.បន្ទាប់ពីរងការ.វា.យ.ប្រ.ហា.រ.ពីត្រីឆ្លាមនៅឆ្នេរសមុទ្ររដ្ឋហាវ៉ៃ
-

(បរទេស)យោងតាមសារព័ត៏មាន The New York Times ចុះផ្សាយនៅថ្ងៃទី១០ ធ្នូម្សិលមិញបានអោយដឹងថា បុរសម្នាក់អាយុ ៥៦ ឆ្នាំបាន.ស្លា.ប់.នៅតំបន់ Maui រដ្ឋហាវ៉ៃនៅយប់ថ្ងៃពុធគឺមួយថ្ងៃបន្ទាប់ពីត្រីឆ្លាមបាន.វា.យ.ប្រ.ហា.រគាត់។

ជនរងគ្រោះដែលរស់នៅក្នុងតំបន់ Lahainaត្រូវបានគេនាំទៅមន្ទីពេទ្យជិតនោះបំផុត បន្ទាប់ពីត្រូវបានសង្គ្រោះបឋមនៅកន្លែងកើតហេតុ។ អាជ្ញាធរនឹងមិនប្រាប់ឈ្មោះរបស់គាត់ឬបង្ហាញព័ត៌មានលំអិតអំពីរបួសរបស់គាត់នោះទេ ប៉ុន្តែ គាត់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីការវះកាត់កាលពីថ្ងៃអង្គារ ហើយជាអកុសល្យគាត់បានទទួល.ម.រ.ណ.ភាពនៅថ្ងៃពុធ។

ដោយឡែក គេមិនទាន់ដឹងនៅឡើយថាជាត្រីឆ្លាមប្រភេទអ្វីដែល.វា.យ.ប្រ.ហា.រកំឡុងពេលគាត់ជិះក្តារលើទឹក ប៉ុន្តែហេតុការណ៏បានកើតឡើងមុនមួយថ្ងៃ នៃកម្មវិធីប្រកួនដណ្តើមពានរង្វានជិះក្តារលើទឹកស្រ្តីWorld Suf League’s Women’s Professional Surfing នៅក្នុងតំបន់នោះ ដែលជាហេតុធ្វើអោយអ្នករៀបចំកម្មវិធីផ្អាកបណ្តោះអាសន្នដើម្បីរកទីតាំងថ្មីក្នុងរដ្ឋហាវៃដើម្បីប្រកួត។

គួរបញ្ជាក់ថា អាជ្ញាធរបានដាក់សញ្ញាព្រមានឆ្លាមនៅ ឆ្នេរសមុទ្រហូណូលូបន្ទាប់ពីបុរសអាយុ៥៦ឆ្នាំរូបនេះត្រូវរងការ.វា.យ.ប្រ.ហារ.។ហើយនាយកដ្ឋានដែនដីនិងធនធានធម្មជាតិហាវៃ ក៏ដូចជា នាយកដ្ឋានគ្រប់គ្រងដៃនដីសាធារណៈឧទ្យាននិងឆ្នេរសមុទ្ររបស់រដ្ឋនេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនិងមិត្តភក្ភិរបស់បុរសដែលបាន.ស្លា.ប់.នោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes