មហាសេដ្ឋីសារព័ត៌មានហុងកុង Jimmy Lai ត្រូវចាប់ខ្លួនពីបទបង្កគ្រោះថា្នក់ដល់សន្តិសុខជាតិ
-

(បរទេស) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រទី ១១ ធ្នូនេះថា សកម្មជនប្រជាធិបតេយ្យនិងជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងលោកជីមមីឡៃ(Jimmy Lai)ត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិ ពីបទសង្ស័យឃុបឃិតជាមួយកម្លាំងបរទេសនិងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី១១ ធ្នូនេះ។

លោកឡៃ ត្រូវបានគេស្គាល់ថា ជាអ្នករិះគន់ទីក្រុងប៉េកាំងដ៏លេចធ្លោម្នាក់ លោកបានក្លាយជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ថ្មីរបស់ហុងកុងនេះគឺច្បាប់សន្តិសុខជាតិ។ច្បាប់នេះត្រូវបានប្រទេសលោកខាងលិចថ្កោលទោសនិងក្រុមសិទ្ធិមនុស្សថាជាឧបករណ៍មួយដើម្បី.ប.ង្ក្រា.ប.អ្នកប្រឆាំង។ 

អាជ្ញាធរក្នុងទីក្រុងហុងកុងនិងទីក្រុងប៉េកាំងនិយាយថាវាមានសារៈសំខាន់ណាស់ក្នុងការដោតចន្លោះប្រហោងក្នុងផ្នែកការពារសន្តិសុខជាតិដោយផ្តើមពីការតវ៉ាដ៏ខ្លាំងក្លាអស់ពេលជាច្រើនខែដែលបានធ្វើឱ្យរញ្ជួយទីក្រុងហុងកុងកាលពីឆ្នាំមុន។

លោកឡៃអាយុ ៧៣ ឆ្នាំត្រូវបានបដិសេធនៅក្រៅឃុំកាលពីដើមខែនេះពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នានៃការលួចបន្លំពាក់ព័ន្ធនឹងការជួលអគារមួយដែលជាកាសែតរបស់លោកគឺ Apple Daily ដែលត្រូវបានគេស្គាល់ថា ជាកាសែតប្រឆាំងរដ្ឋាភិបាល។

គួរបញ្ជាក់ថា ព័ត៌មានអំពីការចោទប្រកាន់នេះកើតឡើងនៅពេលដែលអាជ្ញាធរបង្កើនការ.ប.ង្ក្រា.ប.លើក្រុមប្រឆាំងដែលបានឃើញសមាជិកសភាត្រូវបានបណ្តេញចេញនិងសកម្មជនប្រជាធិបតេយ្យវ័យក្មេង ដែលមានកេរ្តិ៍ឈ្មោះខ្ពស់ដូចជាលោកJoshua Wongក៏បានជាប់ពន្ធនាគារដែរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia