ពិធីករកម្មវិធីទូរទស្សន៏ដ៏ល្បីរបស់អាមេរិក Ellen DeGeneres ឆ្លងកូវីដ-១៩ ហើយពេលនេះគាត់...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA ចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូបានអោយដឹងថា ពិធីករនឹងជាម្ចាស់កម្មវិធីជជែកនិយាយដ៏ល្បីEllen DeGeneres បានអោយដឹងកាលពីថ្ងៃព្រហ្បតិ៍ ទី១០ ធ្នូម្សិលមិញនេះថា នាងគឺធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែពេលនេះសុខភាពរបស់នាងគឺល្អធម្មតាទេ។

ម្ចាស់កម្មវិធីជជែក ដែលចូលចិត្តនិយាយលេងសើចម្នាក់នេះ បាននិយាយនៅក្នុងបណ្តាញសង្គមTwitter ថា “ខ្ញុំធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែសុខភាពខ្ញុំពេលនេះមិនអីទេ” ហើយអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយខ្ញុំត្រូវបានជូនដំណឹងដើម្បីអោយទៅធ្វើតេស្តហើយ។នាងបានបន្ថែមថា “ ខ្ញុំនឹងជួបអ្នកទាំងអស់ម្តងទៀតបន្ទាប់ពីវិស្សមកាល។សូមមានសុខភាពល្អនឹងសុវត្ថិភាព”។

គួរបញ្ជាក់ថា នៅពេលការផ្ទុះឡើងនៃវីរុសឆ្លងក្នុងខែមិនា DeGeneres បានផ្លាស់ប្តូរការថតសំលេងដោយមិនមានអ្នកចូលមើលក្នុងស្ទូឌីយោទេ។ ហើយនៅពេលចាប់ផ្តើមរដូវកាលទី ១៨ របស់ខ្លួននៅក្នុងខែកញ្ញាកម្មវិធីរបស់នាងបានអនុញ្ញាតអោយអ្នកគាំទ្រក្នុងចំនួនតិចបំផុតចូលក្នុងស្ទូឌីយោ ហើយនៅពេលនេះ ការផលិតកម្មវិធីជជែករបស់Ellen អាចនឹងត្រូវផ្អាក់រហូតដល់ខែកមរា។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia