វីរបុរសWorld Cup ឆ្នាំ១៩៨២របស់អ៊ីតាលីបានទទួល.ម.រ.ណភាពក្នុងវ័យ៦៤ឆ្នាំ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានBBCនៅរសៀលថ្ងៃទី១០ ធ្នូនេះបានអោយដឹងថា គ្រួសាររបស់អតីតកីឡាករបាល់ទាត់អ៊ីតាលី Paolo Rossi ដែលបានដឹកនាំក្រុមជម្រើសជាតិទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨២ បានទទួល.ម.រ.ណភាពក្នុងអាយុ ៦៤ ឆ្នាំ។

ភរិយារបស់គាត់ឈ្មោះ Federica Cappelletti បានបង្ហោះរូបភាពរបស់ពួកគេជាមួយគ្នានៅលើបណ្តាញសង្គម Instagram ជាមួយនឹងពាក្យថា“ Per semper” (“ ជារៀងរហូត” ក្នុងភាសាអ៊ីតាលី) ។ប្រពន្ធគាត់មិនបានបង្ហាញពីមូលហេតុនៃការ.ស្លា.ប់.របស់គាត់ទេ  តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាគាត់មានជំងឺជាយូរណាស់មកហើយ។

រ៉ូសស៊ី គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនិងជាកីឡាករល្អបំផុតនៃការប្រកួតឆ្នាំ ១៩៨២ នៅអេស្ប៉ាញ។

ការស៊ុតបាល់បញ្ចូលទី hat-trick របស់គាត់នៅក្នុងការប្រកួត ដែលអ្នកគាំទ្រជាច្រើនមើលឃើញថាជាការប្រកួតដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។អតីតខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងអោយក្លឹប Vicenza, Juventus និង Milan។

ដោយឡែកនៅក្នុងឆ្នាំ២០០៤ គាត់ត្រូវដាក់ឈ្មោះតាមរឿងព្រេងរបស់ប្រេស៊ីលPele’ថាជាកីឡាកម្នាក់ក្នុងចំនោមកីឡាករបាល់ទាត់ដែលនៅមានជីវិតទាំង១២៥រូបហើយលេងបានល្អជាទីបំផុត។

គួរបញ្ជាក់ថា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់នៅចុងទស្សវត្សរ៍ ១៩៨០ លោកបានធ្វើការជាអ្នកវិភាគផ្នែកកីឡាបាល់ទាត់សម្រាប់ទូរទស្សន៍ Sky, Mediaset និងRai ហើយពេលនេះគាត់បានទទួល.ម.រ.ណភាពហើយក្នុងវ័យ៦៤ឆ្នាំ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖