សម្រាលបុត្របាន១៨ថ្ងៃ ស្រ្តីម្នាក់ត្រូវ.ស្លា.ប់. ដោយមិនធ្លាប់បានអោបកូនសូម្បីតែម្តង គឺព្រោះតែហេតុផលនេះ...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន New York Times បានអោយដឹងថា Erika Becerra វ័យ៣៣ រស់នៅទីក្រុង Los Angeles រដ្ឋ California បាន.ស្លា.ប់.បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ឈ្មោះថា Diego បាន១៨ថ្ងៃ បងប្រុសនាងនិយាយថា នាងមិនធ្លាប់បានអោបកូនរបស់ខ្លួនឯងសូម្បីតែម្តង។

នៅពេលErika Becerra ពពោះកូនលើកទី២នេះបាន៨ខែ នាងបានធ្វើតេស្តដឹងថាខ្លួនគឺវិជ្ជមានកូវីដ-១៩ បន្ទាប់ពីដឹងលទ្ធផលហើយ នាងចាប់ផ្តើមចេញអាការៈដូចជាក្តៅខ្លួន និងពិបាកដកដង្ហើមខ្លាំង ភ្លាមនោះស្វាមីរបស់នាងក៏បានទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់។៣ថ្ងៃបន្ទាប់មក នាងក៏បានវះកាត់និងផ្តល់កំណើតអោយកូនប្រុសរបស់នាងនៅមន្ទីពេទ្យDetroit ហើយកូនប្រុសរបស់នាងគឺមានសុខភាពល្អធម្មតា។

ប៉ុន្តែដោយសារតែនាងមានផ្ទុកជំងឺកូវីដ-១៩នាងមិនធ្លាប់បានអោបកូនប្រុសរបស់នាងម្តងឡើយ។ដោយឡែក បន្ទាប់ពីសម្រាលបុត្រហើយ អាការៈរបស់នាងគឺធ្លាក់ចុះជាលំដាប់ រហូតដល់ក្រុមគ្រូពេទ្យត្រូវដាក់ឧបករណ៍ជំនួយការដកដង្ហើមអោយនាងជាប់ជានិច្ច តែជាអកុសល្យវាអាចជួយបន្តជីវិតអោយនាងបានតែ១៨ថ្ងៃតែប៉ុណ្ណោះ។

 អ្នកស្រី Becerra មិនធ្លាប់មានបញ្ហាសុខភាពមុនទេ ហើយនាង បាន.ស្លា.ប់.នៅថ្ងៃព្រហស្បតិ៍នេះដែល មានស្វាមី ឪពុកម្តាយនិងបងប្រុសរបស់នាងនៅក្បែរនាង។

អ្នកស្រីClaudia Garcia ត្រូវជាម្តាយក្មេងបាននិយាយថា “ ខ្ញុំគឺតក់ស្លុតខ្លាំងណាស់ មុននេះនាងគឺមិនអីទេ ខ្ញុំពិតជានិយាយមិនចេញឡើយ ខ្ញុំកំពុងតែព្យាយាមហៅខ្លួនឯងអោយភ្ញាក់ឡើងពីសុបិន្តអាក្រក់មួយនេះ”។

គួរបញ្ជាក់ថា កាលពីខែមុនមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់អាមេរិកបានបន្ថែមអ្នកមានផ្ទៃពោះទៅក្នុងបញ្ជីនៃស្ថានភាពអ្នកដែលមាន កូវីដ-19 មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងររួមទាំងការកើនឡើងហានិភ័យនៃការ.ស្លា.ប់.។

ការសិក្សាមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះប្រឈមនឹងហានិភ័យនៃការ.ស្លា.ប់.ដល់ទៅ ៧០ ភាគរយបើធៀបទៅនឹងស្ត្រីដែលមិនមានផ្ទៃពោះហើយមានរោគសញ្ញាដូចគ្នា។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes