ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យតុលាការអាមេរិកលុបចោលបណ្តឹង“ ធ្វើ.ឃ ា.ត.”
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី១០ ធ្នូនេះបានអោយដឹងថា ព្រះអង្គម្ចាស់ដ៏មានឥទ្ធិពលនៃអាណាចក្រសម្បូរប្រេងគឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman បានស្នើ ឲ្យ តុលាការសហព័ន្ធអាមេរិកលុបចោលបណ្តឹងដែលបានចោទប្រកាន់ទ្រង់ពីបទព្យាយាមធ្វើ.ឃា.ត.មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់។

មេធាវីរបស់ព្រះអង្គម្ចាស់ Mohammed បានប្រាប់តុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនដកពាក្យបណ្តឹងរបស់លោកSaad Aljabri ដែលបានប្តឹងកាលពីខែសីហា ដោយមេធាវីរូបនេះអះអាងថា វាមិនមានភ័ស្តុតាងនៃ“ ក្រុម.វា.យ.ប្រ.ហា.រ.” ដូចដែលលោកបានចោទប្រកាន់ថាព្រះអង្គម្ចាស់បានបញ្ជូនទៅ.សំ.លា.ប់.គាត់ទេ។

ការដាក់ស្នើរឯកសារនៅថ្ងៃច័ន្ទ (៧ ធ្នូ) ក៏បាននិយាយផងដែរថា ព្រះអង្គម្ចាស់ត្រូវបានតែងតាំងជាអ្នកស្នងរាជ្យនៅអារ៉ាប៊ីសាអូឌីតដូច្នេះព្រះអង្គម្ចាស់ Mohammed ត្រូវបានការពារដោយច្បាប់នៃអភ័យឯកសិទ្ធិអធិបតេយ្យ។លោកបន្តថា “ ប្រព័ន្ធតុលាការអាមេរិកកង្វះនូវយុត្តិធម៏សំរាប់ព្រះអង្គម្ចាស់Mohammed”។

គួរបញ្ជាក់ថា លោកAljabri បានដាក់ពាក្យប្តឹងព្រះអង្គម្ចាស់ Mohammed បន្ទាប់ពីមានមនុស្សប៉ុនប៉ង់.សំ.លា.ប.លោកនៅប្រទេសកាណាដាក្នុងឆ្នាំ២០១៨ ដែលជាកន្លែងគាត់រស់នៅនិរទេស ដោយលោកអះអាងថាព្រះអង្គម្ចាស់អង្គនេះគឺជាអ្នកបញ្ជា។លោកបន្តថា ការធ្វើ.ឃា.ត.នេះគឺធ្វើឡើងតាមរបៀបដែលអ្នកកាសែត Jamal Khashoggi ត្រូវបានគេធ្វើ.ឃា.ត.នៅទីក្រុងអឺស្តង់ប៊ុលកាលពីតុលាឆ្នាំ២០១៨ដែរ។

លោកបន្តថា ព្រះអង្គម្ចាស់Mohammedចង់អោយលោក.ស្លា.ប់.ពីព្រោះលោកគឺជិតដិតនិងព្រះអង្គម្ចាស់ដែលជាគូរប្រជែងទ្រង់និងអតីតព្រះអង្គម្ចាស់សន្តិសុខជាតិរបស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Nayef ហើយលោកមានព័ត៏មានរបស់ព្រះអង្គម្ចាស់Mohammed ដែលធ្វើអោយលោកមានទំនាក់ទំនងជិតស្និតជាមួយនិងទីក្រុងវ៉ាស៊ីនតោន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia