ធ្លាយឧស្ម័នពុលក្នុងអណ្តូងរ៉ែមួយ .សំ.លា.ប់.មនុស្ស១៨នាក់ ក្នុងប្រទេសចិន
-

(បរទេស) យោងតាមទីភ្នាក់ងារសារព័ត៏មានចិនស៊ីហួ ចុះផ្សាយនៅថ្ងៃទី៥ ធ្នូនេះបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស១៨នាក់បាន.ស្លា.ប់.នឹងម្នាក់ត្រូវជួយសង្គ្រោះបាន នៅក្នុង.គ្រោះ.ថ្នា.ក់.ធ្លាយឧស្ម័នពុលកាបូនម៉ូណូអុកស៊ីនច្រើនហួសកម្រិតនៅក្នុងអណ្តូងរ៉ែមួយនៅភាគនិរតីនៃប្រទេសចិន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ប្រហែលម៉ោង៥ល្ងាច នៅអណ្តូងរ៉ែធ្យូងថ្ម ដាយស៊ូយូដុង(Diaoshuidong)សង្កាត់យ៉ុងឈួន(YongChuan)ក្រុងឆុងឈីង(Chongqing) ប្រទេសចិន។

ដោយឡែក កម្មករធ្វើការសរុបនៅក្នុងនោះមាន២៤នាក់ .ស្លា.ប់.១៨នាក់ នឹងអ្នកដទៃទៀតកំពុងជាប់គាំងនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ហើយក្រុមជួយសង្គ្រោះកំពុងតែធ្វើការស្វែករកអ្នកដែលបាត់ខ្លួនទាំងនោះ។

គួរបញ្ជាក់ថា គេមិនទាន់ដឹងច្បាស់នូវឡើយពីមូលហេតុពិតប្រាកដដែលធ្វើអោយមានហេតុការណ៍នេះកើតឡើងទេ ខណៈការស៊ើបអង្កេតពីហេតុការណ៍នេះកំពុងតែធ្វើឡើងយ៉ាងស្វិតស្វាញ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ xinhuanet