Manny Pacquiao ត្រូវបានគេរំពឹងទុកថា អាចនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន ដោយសារតែ...
-

(បរទេស) តាមការចុះផ្សាយរបស់ Essentially Sports កាលពីថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះបានអោយដឹងថា ស្តេចប្រដាសរបស់អាស៊ី Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលជាគណបក្សកំពុងកាន់អំណាច។ដែលលោកប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ ( Rodrigo Duterte) ក៏ជាសមាជិករបស់គណបក្សនេះដូចគ្នាដែរ។

គួរបញ្ជាក់ថា ការជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច នឹងបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាស្រាប់នេះ ត្រូវបានគឺជឿថា អ្នកប្រដាលវ័យ៤១ឆ្នាំរូបនេះ នឹងបោះជំហានទៅកាន់តែកៀក ក្នុងការក្លាយជាបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន ក្នុងឆ្នាំ២០២២ខាងមុខនេះ។

Pacquiaoបានចេញសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលបន្ទាប់ពីការបោះឆ្នោតនឹងទទួលបានតំណែងកាលពីថ្ងៃទី២ធ្នូថា “ការដែលទទួលបានឱកាសដ៏កម្រនេះដើម្បីដឹកនាំ PDP-Laban គឺជាកិត្តិយសនិងការទទួលខុសត្រូវដ៏ធំធេង។ ដោយព្រះគុណរបស់ព្រះខ្ញុំនឹងមិនខ្ជះខ្ជាយកាតព្វកិច្ចនេះដែលទ្រង់បានប្រគល់ឱ្យខ្ញុំនោះទេ”។

ដោយឡែកលោក Bob Arum អតីតភ្នាក់ងារប្រដាល់របស់លោក Pacquiao បាននិយាយនៅក្នុងបទសំភាសន៍មួយថា “ត្រឹមត្រូវហើយរឹងមាំ - នេះគឺជាប្រភេទនៃថ្នាក់ដឹកនាំដែលអ្នកអាចរំពឹងពី Manny Pacquiao ប្រធានគណបក្ស PDP-Laban បាន ហើយ Pacquaio នឹងក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងឆ្នាំ២០២២”។

ក្រោយការប្រកាសបែបនេះ លោកPacquaio ដែលប្រជាជនហ្វីលីពីនស្រលាញ់នឹងគោរពគ្រប់ៗគ្នាហើយថែមទាំងហៅលោកថាជាវីរបុសជាតិនោះ ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីលោកក្លាយជាប្រធានគណបក្សហើយសន្ទុះនៃការគំាទ្រគឺកាន់តែមានច្រើនឡើង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ essentiallysports