ម៉ាឡេស៊ីនៅតែមានស្ថានភាពតានតឹងបំផុត ខណៈមួយថ្ងៃរកឃើញអ្នកឆ្លងករណីថ្មី១,០៧៥នាក់ នឹង.ស្លា.ប់.១១នាក់
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃទី ៤ ធ្នូ នេះបានអោយដឹងថា ករណីថ្មី១.០៧៥ ករណី ត្រូវបានកត់ត្រានៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី ៣ ធ្នូជាមួយនឹងការ.ស្លា.ប់.ចំនួន ១១ នាក់ដែលជាអត្រាគ្រោះថ្នាក់ខ្ពស់បំផុតប្រចាំថ្ងៃទី ២ ចាប់តាំងពីការរាតត្បាតមកលើប្រទេសកាលពីដើមឆ្នាំ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Noor Hisham បានអោយដឹងថា ករណីថ្មីចំនួន ៣ គឺមកពីបរទេស ខណៈភាគច្រើនដល់ទៅ ១,០៧២ ករណីគឺជាការឆ្លងក្នុងសហគមន៍។លោកបន្តជំរុញអោយពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការរកឃើញករណីឆ្លងក្នុងសហគមន៍ ច្រើនករណីឥតឈប់ឈរបែបនេះ វាគឺជាសញ្ញាគ្រោះថ្នាក់បំផុត។

គួរបញ្ជាក់ថា ការរកឃើញករណីថ្មីចំនួន១,០៧៥ ធ្វើអោយអ្នកឆ្លងសរុបកើនឡើងដល់ ៦៩,០៩៥ នឹងអ្នក.ស្លា.ប់.កើនឡើងដល់៣៧៦នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia