នាយករដ្ឋមន្រ្តីអង់គ្លេស នឹងផ្សាយផ្ទាល់ពេលលោកចាក់វ៉ាក់សាំងកូវីដ-១៩លើទូរទ្សសន៍ តែលោកនឹងមិនចាក់មុនគេនោះទេ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា លោកនារយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទ្សន៍ ដើម្បីបង្ហាញអោយពលរដ្ឋអង់គ្លេសដឹងថា វាគឺមានសុវត្ថិភាព ប៉ុន្តែលោកនឹងមិនមែនជាអ្នកចាក់វាមុនគេនោះទេ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីរូបនេះ។

អ្នកនាំពាក្យរបស់នារយករដ្ឋមន្រ្តីរូបនេះបានបន្តថា លោក ចនសុន នឹងតម្រូវអោយតម្រង់ជួររងចាំដូចគេដូចឯង ក្នុងការទទួលបានវ៉ាក់សាំងរបស់Pifzer ដោយលោកនឹងផ្តល់អទិភាពដល់ក្រុមមនុស្សចាស់ មន្រ្តីសុខាភិលបាល ក្រុមមនុស្សងាយរងគ្រោះ ឬជនដែលត្រូវការវ៉ាក់សាំងចាំបាច់បំផុតមុន។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីវ័៥៦ឆ្នាំរូបនេះ ធ្លាប់បានឆ្លងកូវីដ-១៩ម្តងរួចមកហើយកាលពីដើមឆ្នាំនេះ ហើយលោកបានអោយដឹងថា ការចុះកុងត្រាអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងដល់ពលរដ្ឋអង់គ្លេស គឺដើម្បីក្តីសង្ឃឹមអាចយកឈ្នះជំងឺកូវីដ-១៩ នឹងដើម្បីអោយសេដ្ឋកិច្ចរួមទាំងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋត្រលប់មកដូចដើមវិញ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia