វៀតណាមបិទការហោះហើរចូលក្នុងស្រុក ខណៈរកឃើញអ្នកឆ្លងក្នុងសហគមន៍២នាក់បន្ថែមទៀត
-

(បរទេស) យោងតាមសារព័ត៏មានវៀតណាម Tuoi Tre ចុះផ្សាយនៅថ្ងៃទី២ វិច្ឆិកានេះបានអោយដឹងថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងក្នុងប្រទេសចំនួន២កណរីទៀត កាលពីថ្ងៃអង្គារដោយម្នាក់គឺជាគ្រូភាសាអង់គ្លេសនិងម្នាក់ទៀតគឺជាក្មេងដែលបានទាក់ទងជិតស្និតជាមួយអ្នកជំងឺ។

លោកង្វៀនថាញ់ឡុងរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយនៅទីក្រុងហាណូយថាអ្នកជំងឺចុងក្រោយត្រូវបានកត់ត្រា គឺស្ថិតនៅក្នុងទីក្រុងហូជីមិញ។ដោយម្នាក់គឺជាគ្រូភាសារអង់គ្លេសជនជាតិវៀតណាម នឹងម្នាក់ទៀតគឺក្មេងអាយុ១ឆ្នាំដែលមានទំនាក់ទំនងជិតស្និតជាមួយនឹងគ្រូម្នាក់នោះ បន្ទាប់ពីឪពុកម្តាយរបស់កុមារនោះបានសុំអោយគ្រូម្នាក់នោះជួយមើលកូនរបស់ខ្លួន។

គួរបញ្ជាក់ថាក្រុមគ្រួសាររបស់កុមារនោះ នឹងអ្នកដែលបានទាក់ទងជាមួយគ្រូម្នាក់នោះ កំពុងដាក់អោយធ្វើចត្តាឡីស័កហើយ។ដោយឡែក អាជ្ញាធរបានបិទមជ្ឃមណ្ឌលបង្រៀនភាសាអង់គ្លេសមួយនោះ ហាងកាហ្វេ នឹងកន្លែងមួយចំនួនផ្សេងទៀតដែលគ្រូបង្រៀនម្នាក់នោះបានទៅ។

បន្ថែមពីលើនេះទៀត នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក បានបញ្ជាអោយផ្អាកជើងហោះហើរចូលក្នុងស្រុកទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងមកពីក្រៅប្រទេសបន្ថែម ខណៈវៀតណាមចាប់ផ្តើមរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងស្រុកសារជាថ្មី ស្របពេលខ្លួនមិនបានរកឃើញអ្នកឆ្លងក្នុងស្រុកអស់រយះពេលជាង៨៨ថ្ងៃមកហើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews