ម្តាយឃុំកូនប្រុសខ្លួនឯង ទុកក្នុងបន្ទប់អស់រយៈពេល៣០ឆ្នាំ ពេលនេះត្រូវប៉ូលីសរកឃើញ ហើយនិយាយថា...
-

(បរទេស) យោងតាមសារព័ត៏មាន​ BBC ចុះផ្សាយនៅព្រឹកថ្ងៃទី២វិច្ឆិកា នេះបានអោយដឹងថា ប៉ូលីសស៊ុយអែតបាន.ចា.ប់.ខ្លួនស្ត្រីវ័យចំណាស់ដែលមានវ័យ៧០ឆ្នាំម្នាក់ ដែលត្រូវបានគេសង្ស័យថាបានទុកកូនប្រុសរបស់ខ្លួន ឲ្យ នៅជាប់ក្នុងផ្ទះ រហូតដល់ទៅ៣០ឆ្នាំ។ ហេតុការណ៏នេះបានកើតឡើងនៅក្នុងផ្ទះល្វែងមួយ នៅជាយក្រុងរបស់រដ្ឋ Stockholm ប្រទេសស៊ុយអែត។

រឿងរ៉ាវនេះបានត្រូវបានគេដឹងថា ខណៈស្ត្រីជាម្តាយឈឺហើយត្រូវបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយមក ស្រ្តីដែលជាសាច់ញាតិម្នាក់បានចូលទៅក្នុងផ្ទះដើម្បីយករបស់។ នាងបានអោយដឹងថា នាងមិនធ្លាប់ជួបកូនប្រុសរបស់គាត់ជាយូរណាស់មកហើយ ចាប់តាំងពីគាត់ប្រាប់ថា គាត់បានប្តូរសាលាអោយកូនប្រុសខ្លួន តាំងតែពីគេមានអាយុ១១ឬ១២ឆ្នាំម្លេះ។

ស្រ្តីម្នាក់នោះបានបន្តថា នៅពេលដែលគាត់ចាក់សោរទ្វាចូល ផ្ទះមានសភាពងងឹត  ហើយសុទ្ធតែធូលីដី នឹងកខ្វក់ខ្លាំងណាស់។ក្រោយមកនាងក៏បានស្រែកថា “សួស្តី” នាងមិនបានលឺចំលើយតបអ្វីនោះទេ តែនាងស្រាប់តែបានលឺសំលេងចេញពីផ្ទះបាយ នាងបានឃើញបុរសម្នាក់អង្គុយនៅជ្រុងងងឹតមួយ ហើយបានយកដៃអោបជង្គង់របស់ខ្លួនឯងជាប់។

ពេលគាត់បានឃើញនាងគាត់មិនបានខ្លាចនាងទេ ផ្ទុយទៅវិញគាត់បានឡើងមកខ្សឹបប្រាប់ឈ្មោះរបស់ខ្លួនឯងក្នុងសភាពនិយាយមិនច្បាស់ ដោយគាត់ចំនាំនាងបានបន្ទាប់ពីខានជួបគ្នាអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែអ្វីដែលធ្វើអោយនាងតក់ស្លុតនោះគឺ បុរសនោះមានរបួសពេញខ្លួន និងមិនមានធ្មេញនោះទេ។ គាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ ហើយក្រុមគ្រូពេទ្យក៏បានរាយការណ៏រឿងនេះដល់ប៉ូលីស។

ដោយឡែកស្ត្រីជាម្តាយ ត្រូវប៉ូលីសចា.ប់ខ្លួន នឹងរងចាំការស៊ើបអង្កេត ហើយស្ត្រីនោះអាចប្រឈមនឹងជាប់ពន្ធ.នាគាររហូតដល់១០ឆ្នាំ។ ដោយឡែក សាច់ញាតិនោះបានអោយដឹងថា ខ្ញុំគិតថា “ស្រ្តីជាម្តាយអាចនឹងមានអារម្មណ៏មិនល្អបន្ទាប់ពីបាត់បង់កូនប្រុសម្នាក់តាំងពីគេនៅក្មេង។ ហើយក្រោយពីផ្តល់កំណើតអោយកូនប្រុសម្នាក់នេះ គាត់បានដាក់ឈ្មោះគេដូចកូនប្រុសដែលបានស្លា.ប់នោះអញ្ចឹង គាត់ចង់ឲ្យកូនដែលបានស្លា.ប់នោះត្រលប់មកវិញ ទើបបានជាការពារកូនប្រុសម្នាក់នេះជ្រុលខ្លាំងហួសហេតុ។ អ្នកស្រីបន្តថា ខ្ញុំត្រេកអរណាស់ដែលខ្ញុំបានជួបគេម្តងទៀត នឹងជួយសង្គ្រោះគេចេញមកបានបែបនេះ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc