ជាលើកដំបូងហើយ ដែលលោក​ Donal Trump សំរេចចិត្តលើកលែងទោសអោយអតីមន្ត្រីជាន់ខ្ពស់ខ្លួន បន្ទាប់ពីគេបានកហុករឿង...
-

(បរទេស) យោងតាមសារព័ត៏មាន Daily Mail ចុះផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា នេះបានអោយដឹងថា លោកDonal Trump បានប្រកាសលើកលែងទោសឲ្យលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ ដែលធ្លាប់និយាយកុហកអំពីទំនាក់ទំនងរបស់លោក Trump ជាមួយរុស្ស៊ី ដែលជំរុញឲ្យមានការស៊ើបអង្កេត លើករណីគប់គិតជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក Trump កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក Flynn បានសារភាពថាខ្លួនមានកំហុសក្នុងឆ្នាំ ២០១៧ ដែលកុហក FBI ក្នុងពេលដំបូងនៃការស៊ើបអង្កេតនោះហើយត្រូវបានបង្ខំឱ្យលាឈប់ពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump នៅខែកុម្ភៈឆ្នាំ ២០១៧ ដែលមានរយៈពេលតិចជាង ៤ សប្តាហ៍ក្នុងការចូលកាន់ដំណែង។

ដោយឡែក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា “នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ខ្ញុំដែលបានប្រកាសថាអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ត្រូវបានផ្តល់ការលើកលែងទោសពេញលេញ ហើយរីករាយក្នុងឪកាសបុណ្យ Thanksgiving"។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ dailymail