ក្រុមអ្នកស្រាវជ្រាវ័យក្មេងមួយក្រុម បានបង្កើត Keyboradកុំព្យូទ័រថ្មី ពីក្រដាសធម្មតា...(មានវីដេអូ)
-

(បរទេស) យោងតាមសារព័ត៏មានSciencenewsដែលបានចុះផ្សាយកាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នំា២០២០ បានអោយដឹងថា ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តវ័យក្មេងមួយក្រុមមកពីសាកលវិទ្យាល័យ Purdue Universityសហរដ្ធអាមេរិក បានធ្វើការបង្កើតKeyboardថ្មី ដែលអាចបត់បែននិងយកតាមខ្លួនបានយ៉ាងងាយស្រួល។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ វាផលិតចេញមកពីក្រដ ប៉ុន្តែលក្ខណៈពិសេសរបស់វាគឺមិនជ្រាបទឹកនិងមានមុខងារជាអ្វីដែលយើងនឹកស្មាន។

Marina Sala de Medeiros ជាអ្នកស្រាវម្នាក់ក្នុងចំនោមក្រុមរបស់នាងបានអោយដឹងថា ទូរស័ព្ទSmartphone, tablet, Keyboardនិងឧបករណ៏ប្រើប្រាស់មួយចំនួនទៀតសុទ្ធតែបង្កើតឡើងដោយដែករឹង ប្លាស្ទិច និងកញ្ចក់ ប៉ុន្តែ ឧបករណ៏អេឡិចត្រូនិកថ្មីដែលពួកយើងបានបង្កើតនេះគឺធ្វើឡើងពីក្រដាស មិនចាំបាច់ប្រើថ្ម គឺថ្មស្ថិតនៅលើម្រាមដៃរបស់យើង គ្រាន់តែប៉ះគឺអាចដំណើការបានហើយ។

លក្ខណៈពិសេសនោះគឺវាអាចវាយអក្សរ បើកចំរៀង អូសទៅឆ្វេងបន្ថយសំលេង អូសទៅស្តាំបន្ថែមសំលេង ប្តូរបទចំរៀង និងអាចចុចលេខបានយ៉ាងងាយស្រួល Keyboardមួយនេះអាចទុកនៅក្នុងហោប៉ៅ មិនថាយើងកំពុងតែលេងទឹកហើយដៃរបស់យើងសើមក៏អាចប្រើប្រាស់វាបានដោយគ្មានបញ្ហាអ្វីទំាងអស់។

ការប្រើប្រាស់គឺ វានិងភ្ជាប់ តាមរលកសញ្ញាស្វ័យប្រវត្តិទៅកុំព្យូទ័រដែលនៅជិតវាបំផុត។នាងបានបន្ថែមថា មូលហេតុដែលពួកនាងបង្កើតវាឡើងមក ព្រោះថាKeyboardមួយចំនួនគឺពិបាកបន់បែនយកតាមខ្លួន និងមានតំលៃថ្លៃ
ក្នុងការផលិតនិងលក់នៅលើទីផ្សារ ដោយឡែកឧបករណ៏ថ្មីដែលពួកយើងទើបតែបង្កើតឡើងមកគឺងាយស្រួលនិងមានតំលៃទាបបំផុត។សូមទស្សនាវីដេអូ...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ sciencenews