ប្រិយមិត្តខ្លះក៏បានជ្រាបពី លោកឪ សួង ឬលោកតា សួង គឺជាកូនរបស់លោកតា ឈួន និងលោកយាយ ស៊ន ដែលជាអ្នកស្រុកគូលេនព្រហ្មទេព។ លោកតា ឈួន បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ ៨០ឆ្នាំ។ លោកតា សួង ប្រសូត្រនៅភូមិគូលេន ស្រុកគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ លោកតា សួង មានបងប្អូនបង្កើតចំនួន ៥នាក់។
![](/wp-content/uploads/2020/9/4/media/large/95650/kn-2012121_(1).jpg?1599220943)
កាលពីអាយុ ១០ឆ្នាំ កុមារ សួង តែងតែសុំឪពុកម្តាយទៅបួស។ ដោយឃើញកុមារ សួង នៅតូចពេក ឪពុកម្តាយ មិនអនុញ្ញាតអោយបួសទេ។ លុះកុមារសួង អាយុ ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតអោយ ទៅបួស។
![](/wp-content/uploads/2020/9/4/media/large/95651/kn-2012121_(2).jpg?1599220950)
លោកឪ សួង ឬលោកតា សួង បានបួសជាសាមណរ និងជាភិក្ខុ នៅវត្តគូលេនព្រហ្មទេព។ ក្រោយមក ភិក្ខុសួង បានចាកចេញពីវត្ត ទៅធ្វើធុង្គរុក្ខមូលនៅលើកំពូលភ្នំត្បែងមានជ័យ។ ប្រមាណ ២០ឆ្នាំក្រោយមកនៅឆ្នាំ១៩៧០ លោកតា សួង (បានក្លាយជាសេនាដៃឆ្វេង) រួមជាមួយគ្រូក្មេង ឬសេនាដៃស្តាំ (ជំនាញខាងយោធា) បានចុះមកបង្ហាញខ្លួនជាលើកដំបូង នៅក្នុងភូមិកំណើតរបស់លោក ដើម្បីទៅថ្វាយបង្គំឪពុកម្តាយ និងសួរសុខទុក្ខញាតិញោម។ ជារឿយៗ លោកតា តែងនិមន្តទៅប្រោសសត្វគ្រប់ទីកន្លែង ក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងទឹកដីខ្មែរកាលពីអតីត (ជាពិសេសនៅខេត្តស៊ីសាកេត)។
![](/wp-content/uploads/2020/9/4/media/large/95652/kn-2012121_(3).jpg?1599220955)
នៅពេលស្លៀកសពាក់ស លោកតា គឺជាតាបស។ នៅពេកស្លៀកស្បង់ចីវរ លោកតា គឺជាលោកធុតង្គ។ ជនជាតិសៀម និងខ្មែរខាងលើគោរពលោកតាណាស់ ដែលគេតែងតែហៅលោកតាថា “ទេវតាដើរដី ឬទេវតាលេងដី (เทวดาเดินดิน หรือ เทวดาเล่นดิน”។ សូម្បីតែស្តេចសៀមក៏គោរពលោកដែរ ពីព្រោះលោកតា សួង បានមើលជំងឺ បុត្រីស្តេចសៀមឲ្យបានជា ដែលវេជ្បណ្ឌិតអាល្លឺម៉ង់ដ៍មិនអាចមើលជា។ លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ។
![](/wp-content/uploads/2020/9/4/media/large/95653/kn-2012121_(4).jpg?1599220960)
លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ។ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះ មានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន។
![](/wp-content/uploads/2020/9/4/media/large/95654/kn-2012121_(6).jpg?1599220964)
លោកតាបានចូលសមាបត្តិ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៩៩ត្រូវនឹង ព.ស. ២៥៤៣។ សព្វថ្ងៃ ព្រះរូបរបស់លោកតាត្រូវបានដំកល់ទុកនៅវត្តផ្រៃផាត់តាណា (ไพรพัฒนา) ស្រុកភូស៊ិង (อำเภอภูสิงห์) ខេត្តស៊ីសាកេត (จังหวัดศรีสะเกษ) ប្រទេសថៃ។ ជារៀងរាល់ឆ្នាំ គេត្រូវបើកម្ឈូស កោរសក់ និង កាត់ក្រចកចេញ។ ដួងព្រលឹងរបស់លោកតា ២ ភាគ១០ នៅតាមសណ្ឋិតសិស្សគណ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ។ នៅពេលវេលាដ៏សមគួរ លោកតានឹងរំលត់ខ័ន្ធទៅកាន់ទីបរមសុខ។ សព្វថ្ងៃ ព្រះរូបរបស់លោកតាពូកែស័ក្តិ៍សិទ្ធខ្លាំងណាស់ រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជាព្រះអាទិទេព។
![](/wp-content/uploads/2020/9/4/media/large/95655/kn-2012121_(7).jpg?1599220969)
លោកតា សួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតាសាន ដែលសព្វថ្ងៃនេះ គង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា។ ចៅៗ ចូរនាំគ្នាគោរពនឹកគុណដល់លោកតា សួង អ្នកសច្ចំភ្នំត្បែងមានជ័យ ស្រុកគូលែន ខេត្តព្រះវិហារ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដីសុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ! ចូរចៅៗ នាំគ្នាគោរពដឹងគុណមាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បីឲ្យជីវិតចៅៗ កាន់តែរុងរឿងជាភិយ្យោភាព៕
![](/wp-content/uploads/2020/9/4/media/large/95656/kn-2012121_(9).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95661/kn-2012121_(10).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95657/kn-2012121_(11).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95663/kn-2012121_(12).jpg?1599220987)
![](/wp-content/uploads/2020/9/4/media/large/95666/kn-2012121_(14).jpg?1599220987)
![](/wp-content/uploads/2020/9/4/media/large/95659/kn-2012121_(15).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95665/kn-2012121_(16).jpg?1599220987)
![](/wp-content/uploads/2020/9/4/media/large/95658/kn-2012121_(17).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95664/kn-2012121_(18).jpg?1599220987)
![](/wp-content/uploads/2020/9/4/media/large/95667/kn-2012121_(19).jpg?1599220987)
![](/wp-content/uploads/2020/9/4/media/large/95660/kn-2012121_(21).jpg?1599220986)
![](/wp-content/uploads/2020/9/4/media/large/95662/kn-2012121_(22).jpg?1599220987)