សូមចូលរួមរំលែកទុក្ខផង! លោក ហែម លំផាត់ អតីតកីឡាករ និងជាគ្រូជម្រើសជាតិកីឡាហែលទឹក បានទទួលមរណ ភាពក្នុងវ័យ ៤៩ឆ្នាំ ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា  លោក ហែម លំផាត់ បានទទួលមរណភាពហើយ  ក្នុងវ័យ ៤៩ឆ្នាំ ដោយរោគាពាធ។

គ្រាន់តែបានទទួលដំណឹងនេះភ្លាម ធ្វើឲ្យមហាជន ក៏ដូចជាកូនសិស្ស ពិតភាពការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង។ ជាមួយគ្នានោះផងដែរ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា លោក ហែម លំផាត់ មានអាការៈឈឺពោះ ១សប្ដាហ៍មកហើយ បន្ទាប់មកគ្រួសារលោកក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទើបដឹងថា គាត់ធ្លាយក្រពះ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលហើយដែរ តែនៅតែមានឈាមហូរ រហូតដល់យប់មិញ លោកបានធ្វើទុក្ខខ្លាំងរហូតទទួលមរណភាពតែម្តង។

ស ពលោក ហែម លំផាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន(ផ្ទះ១៨៩) សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវ ២០០៤ ហើយគ្រោងដង្ហែរទៅបូជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ មុនទទួលមរណភាពលោក ហែម លំផាត់ ក៏មានកូន ៣នាក់ក្នុងបន្ទុកផងដែរ៕