បើរបងប្អូនស្រឡាញ់កូនតូចៗរបស់បងប្អូន សូមមេត្តកំអនុញ្ញាតឱ្យពួកគេប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចច្រើនពេក​បើរមិនចង់ជួបរឿងស្តាយក្រោយទាំងនេះ...!(មានវីដេអូ)
ស៊ីហៀង
-

បន្ថែមពីលើការប៉ះពាល់ដល់ភ្នែកដែលបណ្តាលឲ្យក្មេងស្រីម្មាក់បានវះកាត់ភ្នែករបស់នាងនៅក្នុងអាយុ ៤ ឆ្នាំហើយនាងក៏បានប្រឈមទៅនិងបញ្ហាផ្សេងៗទៀតជាច្រើនដូចជា ការឆាប់ខឹង ការកង្វល់ កង្វះការប្រមូលផ្តំជាដើមដោយសារតែភ្នែករបស់នាងត្រូវបានសម្លឹងមើលទៅកាន់កញ្ចក់ទូរស័ព្ទដៃយ៉ាងច្រើនដែលនាងបានប្រើប្រាស់។

Dachar Nuysticker Chuayduang ដែលជាអ្នកដែលប្រើប្រាស់ហ្វេសប៊ុកបានចែករំលែកនូវបទពិសោធន៍ផ្លាល់ខ្លួនរបស់គាត់ហើយក៏ជាសារមួយដែលបានធ្វើការដាស់តឿនទៅដល់ឪពុកម្តាយមួយចំនួនដ៏ទៃទៀតថថា ««​ សូមកំឲ្យកូនរបស់អ្នកប្រើប្រាស់នូវឧបករណ៍អេោឡិចត្រូនិចច្រើនពេក​ពីបព្រោះ  ក្នុងករណីឪពុកថៃគាត់បានចាប់ផ្តើមអនុញ្ញាតឱ្យកូនស្រីតូចរបស់គាត់ប្រើស្មាតហ្វូននិង iPad របស់គាត់តាំងពីគាត់មានអាយុ 2 ឆ្នាំបន្ទាប់ពីនោះកូនស្រីរបស់គាត់បានបង្ហាញសញ្ញានៃការញៀន។ នៅពេល Dachar បានយកទូរស័ព្ទចេញពីដៃរបស់នាងនាងបានខឹង។ »» ។


បន្ទាប់មកចាប់តាំងពីពេលនោះមកកូនស្រីរបស់ ដាប្លា បានចាប់ផ្តើមកើតមានបញ្ហាភ្នែក ដាកា បានផ្តល់វ៉ែនតារបស់នាងនៅក្នុកងក្តីសង្ឃឹមមួយថានិងវានិងអាចជួយការពារភ្នែករបស់នាងនៅពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលនាងមានអាយុ 4 ឆ្នាំនាងបានទទួលការវះកាត់ភ្នែក​ហើយលោក វេជ្ជបណ្ឌិតបាននិយាយថាកូនស្រីរបស់ ដាប្លា មានការបាត់បង់ការមើលឃើញឬ "ភ្នែកខ្ជិល" នៅពេលភ្នែកមិនដំណើរការជាមួយគ្នាដែលធ្វើឱ្យភ្នែករបស់នាងធ្វើការបានយ៉ាងមានប្រសិទ្ធភាព។

ចំពោះការវះកាត់ភ្នែករបស់ក្មេងស្រីដែលមានអាយុត្រិម៤ឆ្នាំម្នាក់នះរត្រូវបានធ្វើឡើងនៅថ្ងៃទី31 ខែតុលា បន្ទាប់ពីនោះមកក្មេងស្រីម្នាក់នោះអាចប្រើប្រាស់ភ្នែករបស់គេបានទាំងសងខាង ហើយវេជ្ជបណ្ឌិតក៏បានផ្តល់ដំបូន្មានដល់ Dachar មិនឱ្យអ្នកជំងឺប្រើប្រាស់ទូរស័ព្ទរបស់នាង iPad កុំព្យូទ័រនិងទូរទស្សន៍ប្រសិនបើនាងមានរោគសញ្ញាស្រដៀងគ្នានេះពីមុនមក គឺដោយសារតែពន្លឺដែលបញ្ចេញចេញពីឧបករណ៍ទាំងនេះគឺជាមូលហេតុចម្បងនៃការបាត់បង់គំហើញដែលចាំបាច់ត្រូវការការវះកាត់។

បញ្ហាដ៏ធ្ងន់ធ្ងរមួយទៀតគឺថាចាប់តាំងពីកូនស្រីតូចម្នាក់បានក្លាយជាអ្នកញៀនទូរស័ព្ទដៃនាងងាយរងការរំខានតាមការពិតនាងមិនអាចអង្គុយនៅកន្លែងណាមួយឬផ្តោតអារម្មណ៍ទៅលើអ្វីមួយដោយគ្មានទូរស័ព្ទដៃទេ ហើយទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតហាក់ដូចជាវិធីងាយស្រួលសម្រាប់អ្នកដើម្បីបំបាត់ការមើលថែរក្សាកូនរបស់អ្នកប៉ុន្តែផលវិបាកគឺធ្ងន់ធ្ងរ។ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កុមារប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារទាំងមូលផងដែរ។ ក្នុងរយៈពេលវែងកុមាររបស់អ្នកនឹងមានអំណរគុណប្រសិនបើអ្នកចំណាយពេលលេងជាមួយពួកគេជំនួសឱ្យការលេងជាមួយទូរស័ព្ទដៃ។(មានវីដេអូ)៖