ក្រោយពីបានវិលត្រឡប់មក ក្នុងពិភពស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មួយរយៈមក Nokia បានទាក់ទាញអតិថិជន របស់ខ្លួនមកវិញ បានមិនតិចដែរ ដោយសារតែគុណភាព នៃផលិតផលស្មាតហ្វូន បច្ចេកវិទ្យា រចនាបថរូបរាង និងជាពិសេសនោះ វាក៏មានអមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។
![](/wp-content/uploads/2018/11/21/media/large/19497/KN-093232_(8).jpg?1542808908)
ស្មាតហ្វូន Nokia 6.1 Plus ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia ទើបតែចេញលក់ជាផ្លូវការថ្មីៗនេះ ក៏ដាច់ស្តុក នេះ ដោយសារតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងការគាំទ្រហួសពីការស្មាន។ ស្មាតហ្វូននេះមានរូបរាងកាលីបទាន់សម័យ អេក្រង់ធំងាយស្រួលក្នុងការទស្សនាភ្ជាប់ជាមួយនឹង Notch កាមេរ៉ាភ្លោះថតរូបភាពច្បាស់ស្រស់ស្អាត ប្រព័ន្ធស្កេនក្រយ៉ៅដៃដែលធានានូវសុវត្ថិភាពខ្ពស់សក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។
![](/wp-content/uploads/2018/11/21/media/large/19498/KN-093232_(1).jpeg?1542808915)
យោងតាមក្រុមហ៊ុន KTH បានឲ្យដឹងថា ស្មាតហ្វូន Nokia 6.1 Plus នឹងមកដល់ទីផ្សារនៃប្រទេសកម្ពុជា ស្តុកទី២ នៅថ្ងៃទី ២២ ខែវិច្ឆិកាខាងមុខនេះ ដែលមានតម្លៃ 269 ដុល្លារ ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។
![](/wp-content/uploads/2018/11/21/media/large/19499/KN-093232_(9).jpg?1542808928)
Nokia 6.1 Plus ប្រើប្រាស់ អេក្រង់ 5.8 អ៊ីញ Notch Full-Display ដែលអាចបង្កើតនូវកម្រិតភាពច្បាស់ដល់ទៅ 2160x1080 pixels ការពារដោយកញ្ចក់ 2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់ឡើយ។ Aspect Ratio 19:9 និងមានដង់ស៊ីតេអេក្រង់ 432 ppi ។
![](/wp-content/uploads/2018/11/21/media/large/19500/KN-093232_(3).jpeg?1542808937)
កាមេរ៉ាភ្លោះខាងក្រោយពីរគ្រាប់មានទំហំ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងច្បាស់ ហើយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។
![](/wp-content/uploads/2018/11/21/media/large/19502/KN-093232_(2).jpeg?1542808969)
ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ សម្រាប់ប្រព័ន្ធសុវតិ្ថភាពរបស់វាគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅក្រោមកាមេរ៉ាភ្លោះដែលមានសមត្ថភាពក្នុងការស្កេនដោះសោរបានលឿន និងសុវត្ថិភាពបំផុតទៅលើទិន្នន័យប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia 6.1 Plus នេះ។
![](/wp-content/uploads/2018/11/21/media/large/19503/KN-093232_(4).jpg?1542808979)
ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 636 រួមជាមួយ RAM ទំហំ 4GB និងមានទំហំផ្ទុកខាងក្នុងទំហំ 64GB ស្មាតហ្វូននេះ ក៏មានរន្ធដោតកាត microSD ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់អាចបន្ថែមសមត្ថភាពផ្ទុករបស់ទូរស័ព្ទ។ មាន CPU Octa-Core រត់បានល្បឿន 1.8 GHz, GPU Adreno 509, និងមានឈីប ជាប្រភេទ Snapdragon 636។
ថាមពលថ្មកាន់បានយូរ ដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងមុខងារសាកបញ្ចូលបានលឿន USB Type-C ដែលសាកថ្មបានលឿនរហ័សបំផុត បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% ។ ឥលូវនេះ ក្រុមហ៊ុន HMD Global បានប្រកាសថា ស្មាតហ្វូន Nokia 6.1 Plus អាចតម្លើងទៅកាន់ Android 9 (Pie) បានភ្លាមៗ ។