ប្រញាប់រួសរាន់ឡើង! Nokia ប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ទៅ​លើ Nokia 6 និង Nokia 6 (2018) ក្នុងឱកាសបុណ្យអុំទូក រហូតដល់អស់ពីស្តុក..
សីហា
-

ក្រោយពីទូរស័ទ្ទស្មាតហ្វូន Nokia ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android​ រួចមក មានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស នេះដោយសារតែគុណភាព នៃការផលិតផលស្មាតហ្វូន បំពាក់បច្ចេកវិទ្យា និងរចនាបថរូបរាង យ៉ាងពិសេស អមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅ។

ក្នុងនោះដែរ ក្នុងឱកាសបុណ្យអុំទូកជិតមកដល់ Nokia 6 និង Nokia 6 2018 បានផ្តល់ជូននូវប្រូម៉ូសិនពិសេស ក្នុងការលក់ការបញ្ចុះតម្លៃ ដ៏ពិសេសមិនធ្លាប់មាន ទៅលើស្មាតហ្វូនពិសេសរបស់ខ្លួន មានដូចជា៖ 

-Nokia 6 បញ្ចុះតម្លៃពី $229 មកនៅត្រឹមតែ $199 

-Nokia 6 (2018) បញ្ចុះតម្លៃពី $249 មកនៅត្រឹមតែ $219

គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិនពិសេស ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ចាប់ផ្តើមលក់ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក ។

​ទូរស័ព្ទស្មាតហ្វូន Nokia 6 

មាន​អេក្រង់​ទំហំ 5.5 អ៊ីញ Aspect Ratio 16:9 និងមានដង់ស៊ីតេអេក្រង់ 403 ppi អាចបង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD, PS LCD (16:9) ការពារដោយកញ្ចក់ Corning Gorilla Glass មាន​តួរខ្លួន ស្រោប​ដោយ​អាលុយមីញ៉ូម ប្រភេទ 6000 ដែល​វា​មាន​ភាព​ប្រណិត ហើយក៏​រឹងមាំ​ផងដែរ។ ស្មា​ត​ហ្វូ​ន​នេះ ប្រើនូវបន្ទះ​ឈី​ប Snapdragon 430 ហើយ​មាន Ram ទំហំ 3GB មាន​អង្គ​ផ្ទុក ទិន្នន័យ 32GB កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ដំណើរការដោយ Android 7.1.1 (Nougat) អាចតម្លើងទៅកាន់ Android One (8.0) ។

ទូរស័ព្ទស្មាតហ្វូន Nokia 6 (2018) 

ត្រូវបានផលិតឡើងឲ្យមាន​សមត្ថភាព​មុខងារ​កាន់តែ​ខ្ពស់ និង​ការរចនាយ៉ាងល្អបំផុត បង្ហាញពីសម្រស់ សាភ័ណភាពដែលជាការរចនាដែលគួរឱ្យកត់សម្គាល់របស់ HMD Global។ ក្នុងករណីនេះតួរខ្លួននៃទូរស័ព្ទ ត្រូវបានផលិតឡើងដោយអាលុយមីញ៉ូម series 6000 ជាមួយនឹងគែមកាត់ដោយពេជ្រ។

អេក្រង់របស់ទូរស័ព្ទ Nokia 6 (2018) មានទំហំ 5.5 អ៊ិញ, ជាប្រភេទ IPS LCD (1080 x 1920) pixels, Aspect Ratio 16:9 និងមានដង់ស៊ីតេអេក្រង់ 403 ppi resolution Full HD ជាមួយនឹងគែមកោង 2.5D និងការពារដោយកញ្ចក់ Corning Gorilla Glass 3 ដ៏រឹងមាំ ចំនែកឯបន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Qualcomm® លេខ SnapdragonTM 630 អម​ជាមួយ RAM ទំហំ 3GB ទៅតាម​ទំហំ អង្គ​ផ្ទុក​ទិន្នន័យ 32GB ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​អាច​ប្រតិបត្តិការ លឿន​ជាង​មុន 60% កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល។ 

Nokia 6 (2018) ស៊េរី​ថ្មី​ត្រូវបាន​អភិវឌ្ឍន៍ កាន់តែ​ល្អ​ជាង​មុន  ជាមួយនឹង​ទំហំ​ថ្ម 3000mAh និង​ខ្សែ​សាក USB ប្រភេទ-C ដែល​អ្នក​អាច សាក​ថ្ម​បាន​លឿន​ជាង​មុន ដល់​ទៅ 50% ក្នុង​រយៈពេល​តែ 30 នាទី​ប៉ុណ្ណោះ។ ដំណើរការដោយ Android One (8.1) អាចតម្លើងទៅកាន់ Android 9 (Pie)។

សំរាប់ប្រិយមិត្តដែលគាំទ្រ បច្ចេកវិទ្យា របស់ Nokia សូមរុសរានឡើង កុំឲ្យឱកាសនេះកន្លងផុតទៅ។