បុរសពិការដៃទាំងពីរម្នាក់ បានធ្វើឲ្យមហាជនជាច្រើន ក្តុកក្តួលក្នុងចិត្ត ស្ទើរស្រក់ទឹកភ្នែកគ្រប់ៗគ្នា!
-

ពិតណាស់ម្ដាយឪពុកគ្រប់រូប រំពឹងថានិងអាចបង្កើតកូនដែលមានរូបសម្បត្តិល្អស្អាតប្រាជ្ញាវាងវៃ ហើយថែមទាំងដើរតាមគន្លងធម៌របស់ចាស់ព្រឹទ្ធាចារ្យ និងឪពុកម្ដាយថែមទៀតផង ប៉ុន្តែរឿងនេះគឺអាស្រ័យលើមេជីវិតរបស់មនុស្សយើងម្នាក់ៗ ព្រោះថាវាមិនដូចគ្នាទាំងអស់នោះទេ បុគ្គលខ្លះមានអ្នកមេបង្កជីវិតល្អ ចំណែកអ្នកខ្លះទៀតក៏ពុំសូវបានល្អ ហើយកូនៗដែលបានចាប់កំណើតនោះទៀតសោតក៏អាស្រ័យលើកត្តានេះជាចាំបាច់។

ទោះបីជាមានយើងម្នាក់ៗមានរូបកាយល្អស្អាត ឬអវៈយវៈពុំគ្រប់គ្រាន់ក៏ដោយ ក៏យើងមិនអាចចាត់ទុកថាមនុស្សទាំងនោះជាមនុស្សអាក្រក់ ឬល្អទាំងអស់នោះទេ ព្រោះមនុស្សដែលមានសន្តានចិត្តបុណ្យមិនអាស្រ័យលើរូបរាង្គកាយឡើយ គឺអាស្រ័យលើសកម្មភាព និងការអប់រំជាចាំបាច់។ 

ថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹក របស់បុរសពិការដៃទាំងសងខាង ដែលជាកូនប្រុសម្នាក់ បានប្រើជើងជំនួសដៃលើកដួសបាយបញ្ចុកម្តាយ ដែលសម្រាកឈឺនៅមន្ទីរពេទ្យ និងជួយការងារម្តាយជាច្រើនផ្សេងទៀត បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន ក្តុកក្តួលក្នុងចិត្ត ស្ទើរស្រក់ទឹកភ្នែក ចំពោះសកម្មភាពដ៏កតញ្ញូ មិនរុញរាមួយនេះ។

បុរសពិការដៃទាំងសងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Chen Zifang មានអាយុ ២៩ឆ្នាំ (កើតឆ្នាំ១៩៨៩) ជាអ្នកស្រុករស់នៅក្នុងភូមិ Xujiawan តំបន់ Enshi ខេត្ត Hubei ប្រទេសចិន។ លោក Chen ទទួលបានការសរសើរយ៉ាងខ្លាំង ចំពោះភាពតស៊ូអត់ធ្មត់នៅក្នុងជីវិត ថ្វីបើលោកជាមនុស្សពិការក្តី។ 

ជាពិសេស គឺលោកតែងតែជួយមើលថែទាំអ្នកម្តាយ ដោយមិនឲ្យទាស់ចិត្តនោះឡើយ។ ជាក់ស្តែង ជារៀងរាល់ថ្ងៃលោក Chen ត្រូវបានគេដឹងថា តែងតែជួយបញ្ចុកអាហារម្តាយ ដោយប្រើប្រាស់ជើងទាំងពីររបស់លោក បានយ៉ាងស្ទាត់ជំនាញ រួមទាំងការងារជាច្រើនផ្សេងទៀត ដូចជា ជួយសិតសក់ លើកសេរ៉ូម និងបញ្ចុកថ្នាំលេបជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖