ហួសចិត្ដមិនស្ទើ ! តាមពិតនារីដេលជាអ្នកបើកម៉ូតូប្រណាំង ម្នាក់នេះតាមពិតគឺជា...
-

ជប៉ុន៖ កំពូលអ្នកចូលចិត្ដបង្ហាញនិងជិះម៉ូតូធំជនជាតិជប៉ុនវ័យក្មេងម្នាក់ដែលមានឈ្មោះថា azusagakuyuki បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមធ្វីតធ័រ នៅក្នុងព្រឹត្ដិការណ៍ប្លែកៗជាច្រើន តែអ្វីដែលមិនឹកស្មានដែលគ្រប់គ្នាថាជានារីស្រស់ស្អាតវ័យក្មេងនោះ តាមពិតនារីម្នាក់នោះ គឺជាបុរសវ័យចំណាស់ម្នាក់ដែលមានអាយុ ៥០ ឆ្នាំទៅហើយ។

ឯការពិតនេះវាត្រូវបានលាតត្រដាងនៅក្នុងកម្មវិធីបង្ហាញរបស់ជប៉ុនមួយដែលបង្ហាញថាស្ត្រីនោះពិតជាបុរសអាយុ ៥០ ឆ្នាំម្នាក់ដែលបានប្រើកម្មវិធីទូរស័ព្ទជាច្រើនដើម្បីថតរូបរូបរាងរបស់គាត់និងធ្វើការកែប្រែរូបភាពនូវកម្មវិធីជាច្រើន មិនតែប៉ុណ្ណោះកម្មវិធីទូរទស្សន៍របស់ជប៉ុននោះថែមទាំងនាំយករូបថតទាំងពីរនោះយកមកប្រៀបធៀបគ្នាផងដែរ។

ចង់ដឹងថាគាត់ពូកែកែរូបដល់កម្រិតណានោះនូវរូបភាពរបស់គាត់ឲ្យនៅក្មេងវ័យ សូមទស្សនារូបភាពខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ 9gag