សូមមេត្តាជួយផង! មុនដហ្ហើមចុងក្រោយរបស់លោកយាយ គាត់សុំត្រឹមតែហូបបានឆ្អែតតែប៉ុណ្ណោះ...
-

លេាកយាយគាត់ឈ្មោះ (ឈិន) គាត់អាយុ90ហើយគាត់រស់នៅតែម្នាក់ឯងទេ កូនៗៗគាត់មាន2នាក់ស្លាប់អស់ហើយ ដោយសារជំងឺមើលមិនជា សព្វថ្ងៃរស់លោកយាយ នៅភូមិពញ្ញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ គាត់បានអង្កការផ្តល់ជាអង្ករខ្លះៗ តែមិនជាប់លាប់ទេ ឬ ក៏អ្នកភូមិមានចិត្តអាណិតអាសូផ្តល់ជា បាយ សម្លរ ពេលខ្លះគេរវល់មិនបានយកបាយសម្លរមកអោយក៏ដេកអត់ទាំងពីព្រឹករហូតដល់ល្ងាច ផឹកទឹកភ្លៀងជំនួសបាយ ដូចនេះហើយរាង្គកាយគាត់ស្គម សល់តែស្បែកដណ្តប់ឆ្អឹងដូចបងប្អូនឃើញស្រាប់។

 ក្នុងផ្ទះរកអង្គច្រកឆ្នាំងស្ទើតែគ្មាន ផ្ទះធ្លុះធ្លាយស្ទើតែមើលមិនយល់ ពេលមេឃភ្លៀងរត់ទៅសម្រាលនៅផ្ទះភូមិ ឬពេលខ្លះគាត់សម្រាន្តដណ្តប់ពួយទាំងទទឹក ព្រោះខ្លាចរំខានគេពេលយប់ងងឹត គាត់គ្មានបងប្អូនទេ។ គាត់ចាស់ហើយមិនអាចធ្វើការអ្វីបានទេបានត្រឹមនៅតែក្នុងផ្ទះ ព្រោះភ្នែកក៏ងងឹត គ្មានកំលាំងកំហែង ដូចនេះហើយសូមបងប្អូនមេត្តាជួយដល់គាត់ផង គាត់សុំត្រឹមតែបានហូបឆ្អែត ហូបឆ្ងាញ់មួយពេលៗ មុនដហ្ហើមចុងក្រោយរបស់គាត់តែប៉ុណ្ណោះ មួយអាទិត្យទៀតខ្ញុំនឹងចុះទៅជូនអំណោយដល់ផ្ទះរបស់គាត់ផ្ទាល់ បើសិនជាបងប្អូនចង់ជួយគាត់អាចទំនាក់ទំងមកខ្ញុំបាទបានតាមរយះ FB Bie Sounsocheat ឬ តាមរយះលេខទូរស័ព្ទលេខ 086 961 061/077 67 0009 សូមអរគុណ