អាសូរជីវិតណាស់! ដើម្បីតែការងារចិញ្ចឹមជីវិតបានធ្វើអោយប្អូនប្រុសរស់នៅរង់ទុក្ខសែនវេទនា ដោយសារតែ...(មានវីដេអូ)
-

អាសូរជីវិតណាស់! ដើម្បីតែកិច្ចការងារចិញ្ចឹមជីវិតបានធ្វើអោយប្អូនប្រុសម្នាក់រស់នៅរង់ទុក្ខសែនវេទនា ដោយសារតែគ្រោះថ្នាក់ឆក់

ខ្សែភ្លើងបណ្ដាលអោយពិការដៃទាំងសងខាង។ រាល់ថ្ងៃនេះប្អូនរស់នៅដោយសារតែបងប្អូនអ្នកស្រុកអ្នកភូមិជិតខាងគ្នាផ្ដល់អាហារ ហើយមានថ្ងៃខ្លះគ្មានអ្វីពិសារក៏មានដែរ។

ប្អូនប្រុសមានឈ្មោះថា វន់ វណ្ណា សព្វថ្ងៃរស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កាលពីមុនប្អូនប្រុសរស់នៅជាមួយបងស្រី ដោយកំព្រាម្ដាយឪពុក ប៉ុន្តែសព្វថ្ងៃនេះបងស្រីរបស់ប្អូនមានគ្រួសារក៏បានបែកទៅរស់នៅឆ្ងាយពីគ្នា បន្សល់ទុកនៅប្អូនប្រុសពិការទុរគត់រស់នៅកំព្រាម្នាក់ឯង។ 

ដោយសារតែប្អូនពិការដៃ ហេតុដូច្នេះប្អូនសុំធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាសណ្ដោះប្រោសប្រណីដល់ប្អូនប្រុសទោះតិចក្ដី ច្រើនក្ដីទៅតាមចិត្តបុណ្យជ្រះធ្លារបស់បងប្អូន ហើយថវិការនេះផងដែរប្អូន វណ្ណា នឹងយកវាទៅទិញដៃសម្បនិមិត្តដើម្បីដាក់ជំនួស សម្រាប់ប្រើការជាប្រចាំ។

សូមសប្បុរសជាជនទាំងអស់មេត្តាទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ 0969303839 ឬតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា៖ " ជាងហង្ស បាត់ដំបង" សូមអរគុណ និងអរព្រះគុណទុកជាមុន។