បាតុភូតចម្លែក! ព្យុះទឹកភ្លៀង បើគួចប៉ះចំទីកន្លែងណាមួយ ទីនោះនឹងរង់គ្រោះជាទម្ងន់ (មានវីដេអូ)
-

ដោយសារតែពេលនេះជាកំឡុងពេលមានភ្លៀងធ្លាក់ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ចំពោះខ្យល់កន្រ្ទាក់ដែលលាយលំជាមួយនឹងទឹកភ្លៀង ព្រោះថាវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិត ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនបានគ្រប់ពេល។ 

ជាក់ស្ដែងតាមប្រភពវីដេអូដែលបានធ្វើការបង្ហោះដោយព្រះសង្ឃ រតនៈ ពិសិដ្ឋ បានថតជាប់នូវខ្យល់ព្យុះដែលកំពុងបកបោកគួចពពកខ្មៅងងឹត។ មេឃខ្មៅមួរមីកំពុងតែរកភ្លៀងស្រាប់តែមានខ្យល់មកគួចប៉ះចំដុំពពកខ្មៅទាំងនោះបានអោយមានអភូតហេតុ ចម្លែកបានកើតឡើង នេះបើតាមពាក្យចាស់បុរាណបានប្រាប់ថា ព្យុះទឹកភ្លៀង បើគួចប៉ះចំទីកន្លែងណាមួយ ទីនោះនឹងរង់ផលប៉ះពាល់ជាខ្លាំង។ 


សូមមេត្តាប្រុងប្រយ័ត្ន! សូមទស្សនាវីដេអូខាងក្រោម៖