ខ្លាំងបាត់!!! Ring Ding Dong របស់ម៉ៃ សុគន្ធ ល្បីដល់កូរ៉េទៀត ត្រូវទូរទស្សន៍ល្បីរបស់កូរ៉េ យកទៅចាក់ផ្សាយ សើចផ្អើលពេញកម្មវិធី....(មានវីដេអូ)
-

បើតាមផេកអ្នកគាំទ្រចម្រៀង KPOP មួយដែលមានឈ្មោះថា SHINee 샤이니 បានបង្ហោះវីដេអូមួយដែលជាកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរបស់កូរ៉េ Mnet ដែលបានលើកយកប្រធានបទទាក់ទងទៅនឹងប្រជាប្រិយភាពមិត្តអ្នកគាំទ្រដែលបានយកបទចម្រៀង KPOP ទៅ cover តាម។

ជាក់ស្តែងពួកគេបានលើកយកបទចម្រៀង “Ring Ding Dong” របស់ក្រុមចម្រៀងប្រុស SHINee ដែលជាបទល្បីកាលពីប៉ុន្មានឆ្នាំមុន។ ស្រាប់តែពាក់កណ្តាលវីដេអូ ខាងកម្មវិធីក៏បានលើកយកវីដេអូមួយដែលបានចំលងស្ទាយ៍តាមក្រុម KPOP គឺជាវីដេអូរបស់លោកម៉ៃ សុគន្ធ។ គ្រាន់តែវីដេអូរបស់លោកម៉ៃ សុគន្ធ បង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភ្លាម អ្នកទស្សនា ក៏ដូចជាពិធីករ ដែលមានវត្តមានក្នុងកម្មវិធីនោះ ផ្ទុះសំណើចគ្រប់ៗគ្នា។ ចង់ដឹងច្បាស់ថាវីដេអូនេះល្អមើលកំរិតណា សូមទស្សនាដូចតទៅ៖