អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ មិនមែនជាការគាបសង្កត់ពីបរទេសនោះឡើយ នេះគ្រាន់តែជា...
-

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ថា ការដោះលែងលោក កឹម សុខា របស់តុលាការ ឆន្ទានុសិទ្ធរបស់ ចៅក្រមស៊ើបសួរដោយគ្មានការគាបសង្កត់ពីអន្តរជាតិឡើយ ។

អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការគាបសង្គត់ពីបរទេសនោះ គ្រាន់តែជាការលើកឡើងរបស់ជន ដែលមានចរិកខាងនយោបាយដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ហើយថាករណី កឹម សុខានេះ វាករណីស្ថិតនៅក្នុងនិតិវិធិរបស់តុលាការ ដូច្នេះគ្មាននរណាលូកដៃចូលទៅក្នុងការងាររបស់តុលាការបានទេ ។
លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។ គិតត្រឹមថ្ងៃដោះលែង លោក កឹម សុខា បានជាប់ពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ អស់រយៈពេល ១ឆ្នាំ ៦ថ្ងៃហើយ ។
គួរបញ្ជាក់ផងដែរថា​ លោក កឹម សុខា ត្រូវបានតំណាងអយ្យការ ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។