សាកសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ដែលធ្លាក់ពីលើម៉ូតូទឹកលិចបាត់រយៈពេល៤យប់៥ថ្ងៃ ត្រូវបានក្រុមគ្រួសាររកនៅម្តុំកន្លែងបាត់ខ្លួន
រាជធានីភ្នំពេញ ៖ សាកសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ដែលបានបើកម៉ូតូទឹកទើបនឹងទិញ រួចជិះលំហែកាយតាមដងទន្លេមេគង្គ រួចធ្លាក់ទឹកទន្លេលិចបាត់រយៈពេល ៤យប់ ៥ថ្ងៃមកហើយនោះ ត្រូវបានសាច់ញាតិក្រុមគ្រួសាររកឃើញនៅម្តុំទីតាំងបាត់ខ្លួន នៅវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។