សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភគាំពារដល់កូនក្មួយកម្មការនីមានផ្ទៃពោះ ៥៨៦នាក់
នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកូនកម្មករ ចំនួន១៤,៧៩៩ នាក់ មកពីរោងចក្រសហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភកូនក្មួយមានផ្ទៃពោះចំនួន ៥៨៦ នាក់ ក្នុងពេលពេលសំរាលកូនឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមកូនក្មួយកម្មករដែលកំពុងធ្វើការនៅរោងចក្រទាំង ៦ខាងលើនេះគឺបាននាំមកនូវប្រាក់ចំណូល ៩៨០ លានដុល្លារ ក្នុង១ឆ្នាំៗ។

































ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។