ទិដ្ឋភាព ពេលសិស្សសាលាចេញពីប្រលង មកអង្គុយញុាំអាហារពេលថ្ងៃត្រង់...
-

ការប្រលងបាក់ឌុប ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០១៨ បានបញ្ចប់ទៅអស់រយៈពេលមួយព្រឹកនេះ បេក្ខជន បេក្ខនារី ហាក់មានអារម្មណ៍​សប្បាយរីករាយ បន្តិចមក ក្រោយពីមានសភាពហាក់តឹងតែងអស់មួយព្រឹកកន្លងមក។ ប៉ុន្ដែ ក្រឡេក​មក​មើល​សកម្មភាព​ នៃបេក្ខជន​មួយ​ចំនួន​ ក្រោយ​ពីប្រឡង​​ចប់​ ព្រឹក​ថ្ងៃ​ទី ២០ សីហា ២០១៨​នេះ បាន​បន្សល់​នូវ​រូបភាព​​​របស់​បេក្ខជន ដែល​ញុំា​អាហារ​នៅ​តាម​ដងផ្លូវ និង​ គ្រួសារ​ អាណាព្យាបាល​ បាន​​អង្គុយ​រង់ចាំ​កូន​នៅ​ក្រៅ​មណ្ឌលប្រឡង​ វិទ្យាល័យច្បាប់​អំពៅ​ព្រឹកមិញ។

អ្វីដែលសំខាន់ និងធ្វើឲ្យរំជួលចិត្តដល់អ្នកទស្សនានោះគឺ ម្តាយឪពុកបាននាំគ្នាខំស្កាត់ មកយកកូនប្រុសស្រីចេញពីមណ្ឌលប្រលង ដើម្បីហូបបាយថ្ងៃត្រង់ រីឯអ្នកខ្លះមកពីបណ្តាខេត្ត ក៏ត្រូវក្រាលកន្ទេលហូបបាយនៅខាងមុខមណ្ឌលប្រលង និងរងចាំកូនៗចេញពីប្រលង។
ក្រោយពីការឈានជើងចេញពី មណ្ឌលប្រលងមកវិញ ឃើញមុខអ្នកឪពុកម្តាយ បងប្អូន កំពុងតែឈរចាំផ្លូវទាំងអន្ទះសារ ព្រមទាំងពេោលពេញទៅដោយក្តីស្រលាញ់ ទោះគាត់មិនបានជួយអ្វីដល់ការប្រលងរបស់យើង យ៉ាងណាក្តី៕
ដោយ៖ និមល