បុរសម្នាក់ ឃើញឆ្កែស្ទុះមកខាំ ស្រាប់តែរើសដុំថ្ម គប់ឆ្កែ តែមិនត្រូវឆ្កែ បែរជាត្រូវចំថ្គាមក្មេងប្រុសម្នាក់ បណ្តាលឲ្យសន្លប់ភ្លាមនៅនឹងកន្លែងកើតហេតុ...
-

ភ្នំពេញ៖ បុរសម្នាក់ឃើញឆ្កែស្ទុះរកខាំ រើសដុំថ្មគប់ មិនត្រូវឆ្កែ ទៅត្រូវ ចំ​ថ្គាមបុរសម្នាក់ បណ្តាល​ឲ្យ​សន្លប់​ស្ដូកស្តឹង ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ពី​បទប្រើ​ហិង្សា​ដោយ​អ​ចេតនា​ កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី៧ ភូមិ១ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬ​ស្សី​កែវ។

ជនរងគ្រោះ​ឈ្មោះ សឿង ពុធ​សីហា ភេទ​ប្រុស អាយុ១៣ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៥៣០ ក្រុម៧ ភូមិ១សង្កាត់​ច្រាំង​ចំរេះ១ មុខរបរ នៅផ្ទះ រងរបួស​ថ្គាម​ខាងឆ្វេង ចំណែក​ជនបង្ក​ឈ្មោះ យិន យ៉ាន ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ម​ន្ទ្រី​ឥណទាន (ឃាត់ខ្លួន)។
នៅ​មុនពេល​កើតហេតុ ជនរ​គ្រោះ កំពុង​អង្គុយលេង​នៅលើ​កង់ ត្រង់ចំណុច​ផ្លូវ​បេង​ក្រុម៧ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬ​ស្សី​កែវ ពេលនោះ​ជនបង្ក​បាន​ដើរទៅ​ផ្ទះ​បង ស្រាប់តែ​ឆ្កែ​ស្ទុះ​មក​ដេញ​ខាំ ជនបង្ក​ក៏បាន​រើស​ដុំថ្ម​គប់​ឆ្កែ តែ​គប់​មិនត្រូវ​ឆ្កែ បែរជា​ខ្ទាត​ទៅ​ត្រូវ​ជនរងគ្រោះ បណ្តាល​ឲ្យ​ត្រូវ​ថ្គាម​ខាងឆ្វេង​សន្លប់​តែម្ដង ៕
ដោយ៖​ និស្ស័យ