អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm
សីហា
-

នៅថ្ងៃទី24 ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន realme ជាប្រេនស្មាតហ្វូនល្បីខ្លាំងទូទាំងពិភពលោក បានប្រកាសចេញលក់ស្មាតហ្វូន C Series ចេញថ្មីជាកំពូលជើងឯកកាមេរ៉ាជំនាន់ថ្មី មានកាមេរ៉ាធំរហូតដល់ 108 មេហ្គាភិចសែល ដែលជាកាមេរ៉ាធំបំផុតក្នុងស៊េរីស្មាតហ្វូនលំដាប់ថវិកា! កាន់តែអស្ចារ្យផងដែរនោះ realme C67 មានបំពាក់ Chipset Snapdragon 6nm និងការរចនាម៉ូដយ៉ាងទាន់សម័យទាក់ទាញបំផុតក្នុងតម្លៃលក់ត្រឹមតែ 179 ដុល្លារ ប៉ុណ្ណោះ។

គួររំលឹកថាកាលពីចុងឆ្នាំ2023 ក្រុមហ៊ុន realme បានប្រកាសពីការលក់ដាច់ស្មាតហ្វូនអស់រហូតដល់ 200 លានគ្រឿងទូទាំងពិភពលោក ក្នុងនោះ ស្មាតហ្វូន C Series ដែលជាស្មាតហ្វូនលំដាប់ថវិកាតម្លៃក្រោម 200ដុល្លារ មានការពេញនិយមនិងលក់ដាច់ច្រើនបំផុត រហូតដល់ 100 លានគ្រឿង! នេះជាមោទនភាពដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ! ការប្រកាសចេញលក់ស្មាតហ្វូន C67 នៅឆ្នាំ2024 នេះ គឺជាការបើកបង្ហាញបច្ចេកវិទ្យាថ្មីបំផុតដ៏អស្ចារ្យ ដែលកំណត់ស្តង់ដារថ្មីនៃ C Series ជាកំពូលជើងឯកកាមេរ៉ាធំជាងគេ ម៉ាស៊ីនដំណើរការខ្លាំង ការរចនាម៉ូដទាក់ទាញ និងបច្ចេកវិទ្យាទំនើបក្នុងការប្រើប្រាស់។

នេះជាលើកដំបូងបំផុត ដែលសា្មតហ្វូនត្រកូល C ស៊េរីបានបំពាក់ដោយកាមេរ៉ាថតធំបំផុតរហូតដល់ 108 មេហ្គាភិចសែល អាច Zoom បាន 3X In-sensor ដែលជាបច្ចេកវិទ្យាថតរូបទំនើបបំផុតឈានមុខគេក្នុងចំណោមស្មាតហ្វូនមានតម្លៃក្រោម 200ដុល្លារ។ មុខងារនេះជួយឱ្យការថតរូបកាន់តែស្អាតនិងច្បាស់ល្អប្រកបដោយគុណភាពខ្ពស់មិនចាញ់កាមេរ៉ា Professional នោះទេ។

កាន់តែពិសេសផងដែរនោះ C67 មានបំពាក់ដោយ Snapdragon 685 6nm chipset ដំបូងគេក្នុងស្មាតហ្វូនស៊េរី C ។ Snapdragon 685 6nm chipset នឹងជួយឱ្យដំណើរការស្មាតហ្វូនកាន់តែរលូនមិនទាក់ ទោះបីជាប្រើប្រាស់ខ្លាំងនិងយូរយ៉ាងណាក៏ដោយ។ បើប្រៀបធៀបនឹងស្មាតហ្វូន C55 គឺ realme C67 មានដំណើរការ CPU លឿនជាងមុន 15% និងដំណើរការ GPU លឿនជាងមុន 10% ។

បើក្រឡេកមើលការរចនាម៉ូដវិញ realme C67 បានបំពាក់នូវអេក្រង់ពន្លឺ 950nit ធានាថាអេក្រង់នឹងភ្លឺងាយស្រួលមើលឃើញបើទោះបីជាស្ថិតក្រោមពន្លឺថ្ងៃយ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត C67 គឺជាទូរស័ព្ទស៊េរី C ដំបូងគេ ដែលមិនមានស៊ុមប្លាស្ទិក ដែលការរចនាម៉ូដនេះមានសម្រាប់តែប្រភេទទូរស័ព្ទតម្លៃ ខ្ពស់។ C67 គឺចេញលក់ 2 ពណ៌ មានពណ៌បៃតងបែបធម្មជាតិ(Sunny Oasis )និងពណ៌ខ្មៅ (Black Rock) កម្រាស់ក៏ស្តើងជាងគេបំផុតត្រឹមតែ 7.59mm។

ដើម្បីបំពេញតម្រូវការយុវវ័យ realme C67 ធានាផ្តល់ជូននូវភាពឥតខ្ចោះទាំង Hardware និង Software ។ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារសំខាន់ៗដូចជា Mini Capsule 2.0.។ ពេលដែលចាក់ចម្រៀងស្តាប់ នឹងមានផ្ទាំងបង្ហាញឱ្យអ្នកអាចជ្រើសរើសចម្រៀងបានយ៉ាងងាយស្រួល ក៏ដូចជាមានផ្ទាំងបង្ហាញពីអាកាសធាតុផងដែរ។ តាមរយៈការមេរ៉ាដ៏ធំអស្ចារ្យ រួមទាំងឈីបខ្លាំង ការរចនាម៉ូដទាក់ទាញ realme C67 គឺជាកំពូលស្មាតហ្វូនលេចធ្លោជាងគេក្នុងចំណោមស្មាតហ្វូនតម្លៃក្រោម 200$។

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 បណ្តាប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។