លុយមិនតិចទេ! សាពួន​ មីដាដា សោកស្តាយបន្ទាប់លុយប្រមាណជិត ៧ លានដុល្លារ ត្រូវបានរលាយដោយស្នាដៃខ្លួនឯង ដោយទទួលបានពីសម្តេចពុក
សីហា
-

ជឿជាក់ថាប្រិយមិត្តពិតជាបានដឹងរួចមកហើយពីរឿងរ៉ាវ គ្រួសាររបស់អតីតតារាចម្រៀង លោក សាពូន មីដាដា ជាមួយនិងតារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដោយអ្នកទាំងពីរបានលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបន្សល់ទុកនូវចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ផងដែរ ។ យ៉ាងណាមិញទោះបីលែងលះគ្នាក៏ពិតមែន ប៉ុន្តែកូនៗនៅតែទទួលបានភាពកក់ក្តៅដដែល ដោយអ្នកទាំងពីរនៅតែមើលថែនិងផ្តល់ភាពកក់ក្តៅដល់កូនរបស់ខ្លួន ដោយមិនបានទុកអោយពួកគេចោលឡើយ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ សាពូន មីដាដា បាន​រលឹករឿងចាស់ បន្ទាប់ពីធ្វើខុសកន្លងមក​ចាយលុយខ្ជះខ្ជាយបាត់បង់លុយអស់ប្រមាន៧លានដុល្លារ ហើយក៏ទទួលការឈឺចាប់មកដល់ទល់សព្វថ្ងៃ ព្រមទាំងអតីតភរិយាសុំលែងលះទៀតផង។ បន្ទាប់ពីរឿងនេះបានកើតឡើង នេះជាវិប្បដិសារីមួយសម្រាប់ជីវិត រហូតលោក សាពូន មីដាដា ចង់សម្រាចចិត្តបួសជាព្រះសង្ឃតែម្តង។

នេះសារមួយដែលលោក សាពូន មីដាដា បានបង្ហោះថា ( រឿងជាង11ឆ្នាំមុន ) ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវិឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសេឺដេសពណ៌ក្រហម ខ្សែករប្រាំតម្លឹង ស្រោមពេជ្រ12ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រុស។

ក្នុងនោះគេស្ទើរមិនជឿថាក្នុងរយៈពេលតែប៉ុន្មានឆ្នាំសោះទឹកប្រាក់រាប់លានដុល្លារទាំងនោះត្រូវរលាយទៅវិញ ដែលពេលនេះជីវិតគ្រួសាររបស់លោកដែលធ្លាប់តែមានក្តីសុខហាយសូរនោះក៏បានចែកផ្លូវគ្នាដើររៀងខ្លួនហើយអតីតភរិយា សឿ សុធារ៉ា ក៏ធ្លាក់ខ្លួនលើកដៃសុំជំនួយពីមហាជនទៀតផង ។ វាសនាពិតជាមើលមិនឃើញពិតមែន តែក៏មានអ្នកខ្លះលើកឡើងថាការបង្ហោះជាសាធារណៈបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ម្ចាស់អំណោ យផងដែរ៕