ឱសថធម្មជាតិព្យាបាលជំងឺក្រពះ យ៉ាងមានប្រសិទ្ធភាព!
ព្យាបាល៖ ព្យាបាលជំងឺក្រពះ ព្យាបាលរោគរាក ហើមចុកចាប់។
រុក្ខជាតិ៖ ទឹកដោះគោ
កន្លែងដាំដុះ៖ ជារុក្ខជាតិ ដែលគេដាំយកផ្លែ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ ឫស ស្លឹក សំបកដើម (ភាគច្រើនប្រើស្រស់) ប្រមូលផលបានរាល់រដូវ។
ការព្យាបាល៖
– គេយកស្លឹកវាដាំទឹកផឹកព្យាបាលជំងឺក្រពះ។
– ឫស និងស្លឹក ព្យាបាលហើមចុកចាប់។
– សម្បកស្រស់ អាំងភ្លើងអោយក្រៀម ដាំទឹកផឹក ព្យាបាលរោគរាក។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។