នេះជាវិធីសាស្ត្រសាមញ្ញបំផុត ដើម្បីកម្ចាត់កំណកកំបោរចេញពីលើធ្មេញតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវទៅទន្តពេទ្យ
ណារ៉ា
-
កំណកកំបោរគឺជាអ្វី ? កំណកកំបោរ គឺជាស្រទាប់ពណ៌លឿងត្នោត រឹង ដែលតោងជាប់នៅលើធ្មេញ។ វាមានផ្ទុកសារជាតិរ៉ែរឹងរបស់ទឹមាត់ បណ្ដាកំទេចកំទីរបស់វីរូសជាដើម ដែលយូរៗទៅវានឹងឡើងរឹង។ ស្រទាប់របស់កំណកកំបោរ ត្រូវបានកើតឡើង ដោយការកកជាបន្តបន្ទាប់នៃបណ្ដាសារជាតិរ៉ែពីពីទឹក នៅពេលកំណកកំបោរ ស្ថិតនៅជាប់លើធ្មេញ ក្នុងរយៈពេលយូរ វានឹងនាំឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ហើយវានឹងប្រែទៅជាពណ៌លឿង និងត្នោត។
ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញៗបំផុតដើម្បីកម្ចាត់កំណកកំបោរចេញពីលើធ្មេញតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវទៅទន្តពេទ្យ៖
ព្យាបាល៖ កំណកកំបោរជាប់ធ្មេញ គ្រឿងផ្សំ៖ ម្ស៉ៅសូដា និងអំបិល
វិធីធ្វើ និងប្រើប្រាស់៖ -យកម្ស៉ៅសូដា២ស្លាបព្រា លាយជាមួយអំបិល២ស្លាបព្រាច្របល់ចូលគ្នាឲ្យសព្វ -យកច្រាសដុសធ្មេញជ្រលក់ទឹកឲ្យសើម
-យកល្បាយដែលលាយរួច ដាក់លើសរសៃច្រាស រួចយកមកដុសធ្មេញដូចធម្មតា។ ដំបូន្មានបន្ថែមសម្រាប់ថែរក្សាធ្មេញ៖ -កុំភ្លេចដុសធ្មេញរបស់អ្នកក្រោយពេលអាហាររួច ឬយ៉ាងហោចណាស់ឱ្យបាន ២ដងក្នុង ១ថ្ងៃ
-ប្រើរយៈពេលដុសធ្មេញយ៉ាងតិចណាស់ ២នាទី -ជ្រើសរើសប្រភេទថ្នាំដុសធ្មេញកម្រិតស្រាល ព្រោះសារធាតុគីមីក្នុងថ្នាំដុសធ្មេញភាគច្រើនប៉ះពាល់ដល់ pH មាត់របស់អ្នក
-ដុសសម្អាតធ្មេញរៀងរាល់យប់មុនពេលចូលគេង ដើម្បីកម្ចាត់កាកសំណល់អាហារជាប់ចន្លោះធ្មេញ -ប្រើទឹកខ្ពុរមាត់ឱ្យបានទៀងទាត់។ ប្រភេទទឹកខ្ពុរមាត់ធម្មជាតិដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដូចជាជីអង្កាម។ អ្នកក៏អាចលាយទឹកអំបិលជាមួយទឹកធម្មតា៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត