ទឹកទន្លេសេសាន នៅផ្នែកខាងលើ ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃនេះ
ខេត្តរតនគិរីៈ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន នៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩.៣៤ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១.៣៤ម។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។