លោក នី រតនា រំពឹងដូចពាក្យចាស់ថា...
-

តារាចម្រៀងសំនៀងផ្អែម លោក នី រតនា ដែលកន្លងមកទើបតែចូលពិធីភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាត ហើយជាកូនស្រីអ្នកជំនួញនៅទីក្រុងភ្នំពេញផងនោះ មហាជនជាច្រើនតែងតែសង្កេតឃើញតារាប្រុសរូបនេះ បង្ហាញរូបភាពផ្អែមល្អែមជាមួយគូដណ្តឹងឥតឈប់ឈរ ទោះបីជាទៅណាកន្លែងណាក៏លោក មិនដែលចោលគូដណ្តឹងរូបស្រស់ឲ្យនៅឯការនោះឡើយ។ យ៉ាងណាមិញខុសពីតារាមួយចំនួនដែលមិនចូលចិត្តបង្ហាញគូដណ្តឹងឬភរិយាឲ្យមហាជនបានស្គាល់ តាមរយៈការបង្ហោះរូបផ្អែមល្អែម ឬ ជាលក្ខណៈគ្រួសារជាដើមនោះ។ ជាមួយនឹងភាពផ្អែមល្ហែមឥតឈប់ឈរ រួមនឹងមុខជំនួញដ៏ធំនៅក្នុងប្រទេសផងនោះ តារាប្រុសស្រស់សង្ហារ លោក នី រតនា បានរំលឹកពាក្យចាស់មួយឃ្លាថា "ខ្ញុំឮចាស់ៗនិយាយថាមនុស្សដែលមានច្រមុះនឹងមុខធំរកស៊ីធូរ! មែនអត់បងប្អូន?"។ ទន្ទឹមនឹងការបង្ហោះពាក្យមួយឃ្លានេះរួច ក៏មានអ្នកចូលមកខមិនជាច្រើន មានទាំងអ្នកជួយត្រេកអរ និងអ្នកសរសើរ ពីលោកនឹងគូដណ្តឹង ដែលអ្នកទាំងពីរសុទ្ធសឹងតែ​ មានវ័យនៅក្មេងនៅឡើយ តែមានមុខរបររៀងៗខ្លួនទៅហើយ។

ដោយ៖​ និមល